គ​.​ជ​.​ប. និង​ក្រុមប្រឹក្សាធម្មនុញ្ញ មិន​ទទួលបាន​បណ្តឹងតវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន

963
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/ ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) នឹងធ្វើ​ការប្រកាស​លទ្ធ​ផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ល​ទី​៦ នៅវេលា​ម៉ោង​៧:៣០​យប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ​។ ការប្រកាស​លទ្ធផល​ផ្លូវការ គឺ​បន្ទាប់ពី​គ្មាន​បណ្តឹង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​លទ្ធផល​បណ្តោះអាសន្ន​។​

យោងតាម​លិខិត​របស់លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានធ្វើ​លិខិត​កាលពី​ថ្ងៃទី​១៤ ខែសីហា ជម្រាបជូន​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ថា អនុលោម​តាម​មាត្រា ១៣១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គ្រប់​គណបក្សនយោបាយ​ដែល​ឈរឈ្មោះ​បោះឆ្នោត អាច​ប្តឹងតវ៉ា​អំពី​លទ្ធផល​បណ្តោះអាសន្ន​មួយផ្នែក ឬ​ទាំង​អស់នៃ​ការបោះឆ្នោត ទៅ​គ​.​ជ​.​ប ឬ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដោយផ្ទាល់​ក៏បាន​ក្នុង​រយៈពេល​៧២​ម៉ោង យ៉ាងយូរ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការបោះឆ្នោត​។​

​លោក​ស៊ិ​ក ប៊ុន​ហុក បាន​បញ្ជាក់ថា បន្ទាប់ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ល​ទី​៦ កា​ពី​ថ្ងៃទី​១១ ខែសីហា វេលា​ម៉ោង​៧​ព្រឹក រហូតមកដល់​ថ្ងៃទី​១៤ ខែសីហា ម៉ោង​៧​ព្រឹក​មាន​ពាក្យបណ្តឹង​ចំនួន​មួយ​បណ្តឹង​ប៉ុណ្ណោះ ត្រូវបាន​ប្តឹង​មក​គ​.​ជ​.​ប​. ហើយ​ពាក្យបណ្តឹង​នេះ ត្រូវបាន​ដើមបណ្តឹង​ស្នើសុំ​ដក​ពាក្យបណ្តឹង​វិញ​ហើយ​។​

​ចំណែក​លោក​អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្ស​សាធ​ម្មនុញ្ញ កាលពី​ថ្ងៃទី​១៤ ខែសីហា ក៏បាន​ធ្វើលិខិត​ជម្រាបជូន​ប្រធាន​គ​.​ជ​.​ប​ថា ក្នុង​រយៈពេល​៧៧២​ម៉ោង បន្ទាប់ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន តាមរយៈ​សេចក្តីសម្រេច​លេខ ៣៧០ គ​.​ជ​.​ប ស​.​ស​.​រ ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពុំ​ទទួលបាន​ពាក្យ​បណ្តឹងតវ៉ា​ដោយផ្ទាល់​ជា​លាយលក្ខណ៍អក្សរ​រប​ស់​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ទេ​។​សរន