គ​.​ជ​.​ប : “​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​នឹង​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា​”

1713
ចែករម្លែក
  • 74
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា នេះ បាន​បិទ​បញ្ចប់​ហើយ និង​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ការគំរាមកំហែង និង​មិនមាន​អ្វី​កើតឡើង​គួរអោយកត់សម្គាល់​នោះទេ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បាន​បញ្ជាក់ថា លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​នឹង​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ខាងមុខនេះ​។​

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​បញ្ជាក់ថា ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មិនមាន​ការ​រណ​ខាន​ទាំង​សន្តិសុខ សុវត្ថិភាព​។ អ្នក​បាន​ទៅ​បោះឆ្នោត​ទូទាំងប្រទេស​មាន​ចំនួន ៦៧៤៤៨៩៣​នាក់ គិត​ជា​ភាគរយ​៨០.៤៩% នេះ គឺជា​ជោគជ័យ​នេះ​។ លោក​បញ្ជាក់​បន្ថែមថា លទ្ធផល​បឋម​នឹង​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​។ រីឯ​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ខាងមុខនេះ​៕​ ល

#