គ.ជ.ប ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​ចំនួន​២​ទៀតហើយ

364

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានទទួល​ស្គាល់​ចុះបញ្ជី​គណបក្សនយោបាយ​ចំនួន​២​ទៀតហើយ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ នេះ​។ គណបក្សនយោបាយ​ទាំង​២ រួមមាន គណបក្ស​ខ្មែរ​ក្រោក និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប នៅ​ល្ងាច​ថ្ងៃទី​២០​ឧសភា​នេះ​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ បានបញ្ជាក់​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២០ ខែឧសភា នេះ គឺមាន​គណបក្សនយោបាយ​ចំនួន​១៥ ត្រូវ​បានគ​.​ជ​.​ប ទទួលស្គាល់​ចុះបញ្ជី​ជា​ផ្លូវការ មានដូចជា​៖

​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរ​នៅ ២៥​មណ្ឌល​
​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល​
​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល​
​គណបក្ស​ខ្មែរ​តែ​១ ឈរ​នៅ​១៦​មណ្ឌល​
​គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​១៣​មណ្ឌល​
​គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល​
​គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ ១៧​មណ្ឌល​
​គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល​
​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ ២៥​មណ្ឌល​
​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈរ​នៅ ២៥​មណ្ឌល​
​គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ ២៥​មណ្ឌល​
​គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល​
​គណបក្ស​មាតុភូមិ​យើង ឈរ​នៅ​៦​មណ្ឌល
​គណបក្ស​ខ្មែរ​ក្រោក ឈរ​នៅ​៦​មណ្ឌល​។​
​និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ​១៦​មណ្ឌល​។​

​ប្រភព​បញ្ជាក់​បន្ថែមថា នៅ​ថ្ងៃស្អែក​ទី​២១​ខែឧសភា គ​.​ជ​.​ប​. នឹង​ទទួលស្គាល់​គណបក្ស​ដទៃ​ផ្សេងទៀត​៕