ឃាតកម្ម​ក​ម្លោះ​ចាស់​ម្នាក់​នៅ​ភ្នំ​ខ្លា​កូន​ក្រុង​សិរីសោភ័ណ​: សមត្ថកិច្ច​ថា ប្លន់​យក​ម៉ូតូ​និង​ទូរស័ព្ទ​, ជាងកាត់សក់​ជាមួយ​ថា ជនរងគ្រោះ​ស្រឡាញ់​ភេទ​ដូចគ្នា​

1096
ចែករម្លែក
  • 203
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ករណី​ឃាតកម្ម​បុរស​ក​ម្លោះ​ចាស់​ម្នាក់ នៅ​ជើងភ្នំ​ខ្លា​កូន សមត្ថកិច្ច​ថា ជា​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ (​ម៉ូតូ​និង​ទូរស័ព្ទដៃ​) ពុំមែន​ជា​ករណី​រំលោភ​សម្លាប់​ទេ​។ រីឯ ជាងកាត់សក់​រួម​អាជីព​ជាមួយ​ថា ជនរងគ្រោះ​ស្រឡាញ់​ភេទ​ដូចគ្នា មិន​ស្រឡាញ់​ស្រី​ទេ​។​

​សព​បុរស​ម្នាក់​អាក្រាត​នៅ​ជើងភ្នំ​ខ្លា​កូន ខាងក្រោយ​វិទ្យាល័យ​នេះ នា​ភូមិ​ខ្លា​កូន​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរពាល​ខេត្តបន្ទាយមានជ័យ ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៩​ខែឧសភា​ថា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ កម្លាំង​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ស្លាកស្នាម​សាកសព ហើយ​ស​ន្និ​ដ្ខា​ន​បាន​ថា ករណីនេះ គឺជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន​(​សម្លាប់​យក​ទ្រព្យ​)​។ សំភារៈ​ជនរងគ្រោះ ដែល​បាត់បង់​មាន​: ១.​ម៉ូតូ​០១​គ្រឿង ម៉ាក C១២៥​ស៊េរី ឆ្នាំ​២០០៤ ពណ៌​ខ្មៅ ស្លាក​លេខ​មិន​ចាំ​។ ២.​ទូរស័ព្ទ​០១​គ្រឿង ម៉ាក​សាំ​ស៊ុ​ង​។ សាកសព​ឈ្មោះ ភឿន ស៊ី​មឿ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​លោ​ភ័ណ​។​

​លោក ប៊ុន តុល នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សិរីសោភ័ណ ឲ្យ​ដឹងថា យោង​ការធ្វើ​កោសល្យ​ពិច័យ សព​បាន​រងរបួស​បែ​ក​ក្បាល​ពីក្រោយ ៤​សង់ទីម៉ែត្រ ដាច់​ចង្ការ​៥​សង់ទីម៉ែត្រ សៀតផ្កា​ឆ្វេង ស្នាម​ដាច់​៣​សង់ទីម៉ែត្រ បបូរមាត់​លើ​ដាច់​៣​សង់ទីម៉ែត្រ​។ ហើយ​អាច​ស្លាប់​ពី​៥​ទៅ​៧​ថ្ងៃ​មកហើយ​។​

​ពីដំបូងៗ អ្នកស្រុក និង​សមត្ថកិច្ច​បង្ហើប​ថា ករណី​ឃាត​កម្មនេះ អាច​ជនរ​រងគ្រោះ​នាំ​នារី​ណា​ទៅ​រំលោភ ហើយ​ត្រូវ​នាង​នាង ឬ​មិត្ត​ប្រុស​នាង​ព្រួត​សម្លាប់​។ ចំណែក​ជាងកាត់សក់​ជាមួយ​នៅ​ប្លុក​អក្សរ​អ៊ុយ (U) និយាយថា ជនរងគ្រោះ​កាលពី​នៅរស់​ធ្វើ​ការមិន​ច្បាស់លាស់ ហើយ​ចូលចិត្ត​ដើរលេង​និង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ និង​ស្រឡាញ់​ភេទ​ប្រុស​ដូចគ្នា​៕ ល​