ឃាតកម្ម​នៅ​ភូមិ​ជំទាវ នគរបាល​បំបែកសំណុំរឿង​ហើយ​: ជនសង្ស័យ​សម្លាប់​ជនរងគ្រោះ​ដោយ​គ្រាន់តែ​ទាស់សំដី

1058
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ឃាតកម្ម​ដែល​ចាប់អារម្មណ៍​ខ្លាំង​មួយ​នៅ​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កាលពី​យ​ប​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ កន្លងមក​នោះ មកទល់​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​នគរបាល​អធិការដ្ឋាន​ស្រុក​មង្គល​បូរី បាន​បំបែកសំណុំរឿង​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២២៧​ខែឧសភា​ថា ករណី​ឃាតកម្ម​នៅ​ភូមិ​ជំទាវ ឃុំ​ស្រុក​ដូចខាងលើ ចំពោះ​ជនរងគ្រោះ​ឈ្មោះ សុខ កង ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ គឺ​បង្កដោយ​ជនល្មើស​ឈ្មោះ ឈ្មោះ អី​វ ប៊ុន​ម៉ៅ អាយុ ៣២​ឆ្នាំ លំនៅ​ភូមិ​ឃុំ​ជាមួយ បាន​វាយ​នឹង​ដំបង​ឈើ​វាយ​សម្លាប់​ទម្លាក់​ទឹកស្រះ ក្នុងភូមិ​។​

​ជនល្មើស​បាន​សារភាព​បឋម​ថា ខ្លួន​សម្លាប់​ជនរងគ្រោះ ព្រោះ​មានទំនាស់​ពាក្យសំដី​បន្តិចបន្តួច​ប៉ុណ្ណោះ​។

​លោក សិទ្ធិ ឡោះ បន្តថា ករណីនេះ កម្លាំង​នគរបាល​ដែល​បាន​ជំនួយ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ និង​កិច្ចសហការ ក៏ដូចជា​តម្រុយ​ពី​ជំនាញ​ស្រាវជ្រាវ​នានា បាន​ឈានដល់​ឃាត់ខ្លួន​ជនល្មើស ហើយ​នាំមក​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ​បន្ថែម រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បាន ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​បន្ត​៕ ល​