ឃាតកម្ម​លើ​ស្ត្រី​ស្អា​តៈ​ស្នងការរង​ខេត្តតាកែវ​ម្នាក់​និង​អ្នកពាក់ព័ន្ធ​កំពុងស្ថិត​ក្នុង​ដៃ​ប៉ូលិស​

1682
ចែករម្លែក
  • 1.1K
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប្រភព​បាន​បញ្ជាក់ថា​រហូតមក​ដល់​ម៉ោង​១១​ព្រឹក ថ្ងៃទី​៣១ ខែមីនា នេះ សមត្ថកិច្ច​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ នៅ​មិនទាន់បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មន្ត្រីនគរបាល​មួយចំនួន ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​មេម៉ាយ​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភា ទៅ​ស​សាលាដំបូង​រាជធានី​ភ្នំពេញ នៅឡើយ​ទេ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា នេះ​ថា ស្នងការរង​នគរបាល​ខេត្តតាកែវ និង មន្ត្រីនគរបាល​មួយចំនួន គឺ​នៅ​មិនទាន់​បញ្ជូនទៅ​តុលាការ​នៅឡើយ​ទេ ពីព្រោះ​កំពុង​ស៊ើបសួរ​។​

ស្ត្រី​រូប​ស្រស់​ ចេ​វ សុ​វ​ឌ្ឍ​នា(រូបហ្វេសប៊ុក)

​ទាក់ទង​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ស្ត្រី​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភា ដែល​ស្លាប់​ដោយ​រូបភាព​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​នៅ​នឹង​បង្អួច​ក្នុងភូមិ​គ្រឹះ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ មិនមែនជា​ករណី​អត្តឃាត​នោះទេ គឺជា​ការ​អំពើ​ឃាតកម្ម​។

ពាក់ព័ន្ធ​នៅក្នុង​សំណុំ​រឿងនេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​កោះហៅ​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរ​បាល​ខេត្តតាកែវ រួមទាំង​មនុស្ស​ចំនួន​០៨​នាក់ ផ្សេងទៀត​មក​ធ្វើការ​សាកសួរ​អំពី​ករណីនេះ​។​

មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមីនា ថា “​តាម​ការ​ស៊ើប​សួរ គឺមាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក ហើយ​សមត្ថកិច្ច​ជំនាញ​កំពុងតែធ្វើការ​រឿងនេះ​។ ប៉ុន្តែ​ព័​ត៍​មាន​លំអិត​បែបណា​នោះ មិនអាច​ទាន់​ប្រាប់​បានទេ​”​។​

ដោយឡែក​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា កាល​​ពី​រសៀល​ថ្ងៃទី ៣០ ខែមីនា ថា ចំពោះ​ការកោះហៅ​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ រួមទាំង​មន្ត្រីនគរបាល​ចំនួន​៨​នាក់ ផ្សេងទៀត មក​បំភ្លឺ​ទាក់ទង​ករណី​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ គឺ​ខាង​ជំនាញ​កំពុងតែ​ប្រៀបធៀប​ចម្លើយ ប្រៀប​ធៀប​កន្លែងកើតហេតុ ហើយ​មិនអាច​ជូន​ព័ត៌មាន​លំអិត​បាន​នៅឡើយ​ទេ ខាង​ជំនាញ​កំពុងតែ​ធ្វើ​កិច្ចការ​នេះ​។​
នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជាក់ថា “​អត់​មាន​ដក​ស័ក្តិ​ទេ ដក​ពី​ស្នងការរង​នគរបាល​ខេត្តតាកែវ មក​អគ្គនាយកដ្ឋាន​បុគ្គលិក រង់ចាំ​ភារកិច្ច​ថ្មី​”៕​មន​

លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ

#