ឃាតកម្ម! បុរស​ម្នាក់​ត្រូវគេ​សម្លាប់​ចងខ្សែ​ដាក់​ដុំថ្ម​ចូលក្នុង​ទឹកទន្លេ​

493
ចែករម្លែក
  • 1.2K
    Shares

ដោយ​: សុខុម / ស្ទឹងត្រែង​: នៅវេលា​ម៉ោង ៦​និង​៣០​នាទី ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រជា​នេសាទ​បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ខាងជើង​ភូមិ​បាន​ប៊ុង ឃុំ​ភ្លុក ស្រុក​សេសា​ន ទល់មុខ​សាលាឆទាន​ភូមិ​បាន​ប៊ុង​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា សាកសព​ភេទ​ប្រុស អាយុ​ប្រហែល ២០ ទៅ ៣០​ឆ្នាំ កំពស់​១,៦៥​ស​.​ម​. ពុំ​ស្គាល់​អត្តសញ្ញាណ​។ តាម​ការពិនិត្យ​សាកសព​របស់​ប៉ូលិស​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា​សាកសព​ត្រូវបាន​គេ​វាយ​ពីក្រោយ​បាក់ក ហើយ​ចងខ្សែ​ពី​កមក​ដើមដៃ​ស្ដាំ ហើយ​ព័ទ្ធ​មក​ចង​គល់ភ្លៅ​ស្ដាំ​ជាមួយ​ដុំថ្ម​៤​ដុំ ប្រហែល ៣០​គីឡូក្រាម​។​

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់ជូន​មេភូមិ​មេឃុំ​កប់​នៅ​ទល់មុខ​ភូមិ​បាន​ប៊ុង ត្រង់ចំណុច​មាត់​អូរ​ស៊ី​ម៉ុង​ឃុន​៕