ឃាតករ​ឈាម​ត្រជាក់ ដែល​រំលោភ និង​កាប់​សាកសព​ស្ត្រី​និង​ក្មេងស្រី ១១ នាក់​ជា​កង់ៗ​នោះ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​

1161
ចែករម្លែក
  • 142
    Shares

​ឃាតករ​ម្នាក់ ដែលមាន​រហស្សនាម​ថា “Jack the Ripper របស់​ចិន​” ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ពីបទ​រំលោភ​សេពសន្ថវៈ​និង​ធ្វើឃាត​មនុស្ស​ស្រី ១១ នាក់​រួមទាំង​ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់​។​

​លោក កាវ ចេង​យ៉ុង អាយុ ៥៤ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់ពី​ការធ្វើ​តេស្ត DNA បាន​ភ្ជាប់​គាត់​ទៅនឹង​អា​ថ៍កំ​បាំង​ឃាតកម្ម ដែល​បាន​កើតឡើង​ចាប់ពី​ឆ្នាំ ១៩៨៨ រហូតដល់​ឆ្នាំ ២០០២​។​

​លោក កាវ ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង​ឃាតករ​សម័យ​ស្តេច​វី​តូ​រៀ​របស់​អង់គ្លេស គឺ ឃាតករ​ឈ្មោះ Jack the Ripper ដោយសារតែ​វិធី​ដែល​សាកសព​ជនរងគ្រោះ​ត្រូវ​កាត់​ជា​កង់ៗ ជាពិសេស​គឺ​កាត់ផ្តាច់ សុដន់ សរីរាង្គ​បន្ត​ពូជ ត្រចៀក និង ដៃ ចេញពី​សាកសព​។​

​គាត់​បានសម្លាប់​ជនរងគ្រោះ​ដំបូង គឺ​ស្ត្រី​អាយុ ២៣ ឆ្នាំ អំឡុងពេល​ឆ្មក់​ចូល​ផ្ទះមួយ​នៅ​ស្រុកកំណើត​របស់គាត់ គឺ​ទីក្រុង បៃ​យីន ខេត្ត​កាន​ស៊ូ ភាគ​ពាយព្យ​ប្រទេស​ចិន ក្នុង​ឆ្នាំ ១៩៨៨​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា នៅពេល​ការចាប់ខ្លួន​គាត់​បានបញ្ចប់​ស្រមោល​អន្ធ​កាល​រយៈពេល ២៨ ឆ្នាំ​លើ​ទីក្រុង​បៃ​យីន ពួក​អ្នកស្រុក​បាន​ប្រារព្ធ​ពិធី​បាញ់​កាំជ្រួច​អបអរ​។​

​លោក​កាវ ដែលជា​អ្នកលក់ដូរ​ម្នាក់ បាន​សារភាព​ចំពោះ​ការសម្លាប់​ទាំងអស់នេះ ហើយ​ត្រូវគេ​និយាយថា ចងចាំ​យ៉ាង​លម្អិត​អំពី​ពេលវេលា និង ទីកន្លែង​នីមួយៗ​នៃ​អំពើ​ឃាតកម្ម​ទាំងអស់នោះ​។​

​ជនរងគ្រោះ​វ័យក្មេង​បំផុត​របស់គាត់​គឺ​ក្មេងស្រី​អាយុ ៨ ឆ្នាំ ដែល​គាត់​បាន​ដើរ​តាម​ដល់ផ្ទះ មុននឹង​ចាប់រំលោភ​និង​ច្របាច់ក​សម្លាប់ចោល​។​

​លោក​កាវ​បាន​ទុក​សាកសព​ក្មេងស្រី​នោះ​នៅក្នុង​ទូ​ខោអាវ​របស់​នាង កន្លែង​ដែល​សាកសព​នាង​ត្រូវ​ម្តាយ​រកឃើញ​។​

​លោក​កាវ ដែល​តម្រង់​គោលដៅ​ទៅលើ “​ស្ត្រី​សក់វែង ស្លៀកពាក់​ពណ៌​ក្រហម​” ត្រូវគេ​រាយការណ៍​ថា មិនបាន​បង្ហាញ​ការ​ស្ដាយក្រោយ​អ្វី​សោះឡើយ នៅពេល​អ្នកស៊ើប​អង្កេត​សួរចម្លើយ​គាត់ បន្ទាប់ពី​គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ឆ្នាំ ២០១៦​។​

​អារម្មណ៍​រំជួលចិត្ត​តែមួយគត់​របស់គាត់ គឺ​នៅពេល​គាត់​សួរថា “​តើ​រឿងក្តី​របស់ខ្ញុំ​នឹង​ប៉ះពាល់​ដល់​កូន​របស់ខ្ញុំ​ទេ​?”​។​

​គាត់​មានកូន​២​នាក់​ហើយ​បាន​រៀបការ ៣០ ឆ្នាំ នៅពេល​គេ​ចាប់ខ្លួន​គាត់​៕ ដោយ៖ កញ្ញាដាលីស

ឃាតករ​ឈ្មោះ កាវ ចេង​យ៉ុង ត្រូវបាន​តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត