ឃាតករ​ញៀន​ថ្នាំ​ម្នាក់​យកកាំបិត​អារកក្មេងស្រី​ម្នាក់​ ដាច់​សរសៃ​បំពង់ក​ស្លាប់​

712
ចែករម្លែក
​ឃាតករ​ដៃដល់

ដោយៈ​គ្រញូង​:​បាត់ដំបងៈ​ សិស្សស្រី​ម្នាក់​អាយុ​១៦​ឆ្នាំ​បាន​ស្លាប់​នៅមុខ​ទូរទស្សន៍​ដោយ​ឃាតករ​ញៀន​ថ្នាំ​ម្នាក់​បែក​ថ្នាំ​យក​កាំបិត​កញ្ចែ​ត​អារក​​ដាច់​សរសៃ​បំពង់ក​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែសីហា​ឆ្នាំ​២០១៩ ​នៅ​ភូមិ​មោង ឃុំ​មោង ស្រុ​កមោង​ឫស្សី។​

លោ​កស គឹម​ឡុង​​ អធិការនគរបាល​ស្រុក​មោង​ឫ​ស្សី​បានឱ្យដឹងថា​ ឃាតករ​ដៃដល់​ឈ្មោះ ជុំ ជោគជ័យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​មោង ​ឃុំ​មោង ស្រុក​មោង​ឫស្សី​ ។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ​មុនពេល​កើតហេតុ​ ក្មេងស្រី​កំពុង​អង្គុយ​មើល​ ទូ​រទស្សន៍​ ស្រាប់តែ​ឃាតករ​បាន​ប្រើប្រាស់កាំបិត​កញ្ចែ​ត​​ពណ៌​ខ្មៅ​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​នោះ​អារក​បណ្តាលឲ្យដាច់​សរ​សៃ​បំពង់ក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្ដង​។​

លោក​អធិការ​ស្រុក​ បានបញ្ជាក់​អំពី​មូល​​ហេតុថា ​ដោយសារ​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន ​ហើយ​បែក​ថ្នាំ​ ទើប​ធ្វើ​សកម្មភាព​អារក​សម្លាប់​ក្មេងស្រី​នោះ​តែ​ម្តង​។​

បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កសាង​សំណុំរឿង​ប​ញ្ជូ​ន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕Ha/សរន

សព​ក្មេងស្រី​សិស្សសាលា​