ឃាតករ​ដងផ្លូវ​: សម្លាប់​មនុស្ស​ចំនួន ៥២​នាក់ របួស​ចំនួន​១៨៣​នាក់​

141
ចែករម្លែក
  • 120
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៤​ថ្ងៃ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ បានសម្លាប់​មនុស្ស​ចំនួន ៥២​នាក់​របួស​ចំនួន ១៨៣​នាក់ ក្នុងនោះ​របួសធ្ងន់ ១៣៩​នាក់ និង​របួសស្រាល​ចំនួន ៤៧​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩​។​

រូបភាពឯកសារ

​របាយការណ៍​បាន​បន្តថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលមកពី​បើក​លើស​ល្បឿន​កំណត់ បើកបរ​ក្នុង​ភាពស្រវឹង ប្រជែង​មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់​កត្តា​យាន និង​ងងុយដេក​។​

​រាជធានី​ខេត្ត​ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន​មានដូចជាៈ ខេត្តកំពង់ឆ្នាំង ៦​លើក ស្លាប់ ៦​នាក់​របួស ៨​នាក់​។ ខេត្តកំពង់ស្ពឺ ៣​លើក ស្លាប់ ៥​នាក់​។ ខេត្តកណ្ដាល ៤​លើក ស្លាប់ ៤​នាក់ របួស ១០​នាក់​។ ខេត្ត​ត្បូងឃ្មុំ ២​លើក ស្លាប់ ៤​នាក់ របួស ២​នាក់​។ ភ្នំពេញ ១៧​លើក ស្លាប់ ៤​នាក់ របួស ២០​នាក់​។ ខេត្តពោធិ៍សាត់ ១២​លើក ស្លាប់ ៣​នាក់ របួស ២២​នាក់​។ ខេត្តក្រចេះ ៤​លើក ស្លាប់​៣​នាក់ របួស ៦​នាក់​។ ខេត្តបន្ទាយមានជ័យ ៣​លើក ស្លាប់ ២​នាក់ របួស ៨​នាក់​នាក់​៕ ល​