ភេរវករ​បើករថយន្ត​បំ​បុក​ចូល​ហ្វូងមនុស្ស នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ស្លាប់​១៣​នាក់​និង​របួស​ជាង​៣០​នាក់​

458

​រថយន្ត​មួយគ្រឿង បាន​បើក​បំ​បុក​ចូល​ហ្វូងមនុស្ស នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​សីហា ហើយ​បណ្តាញសារព័ត៌មាន​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៣​នាក់​បាន​ស្លាប់ និង មនុស្ស​៣២​នាក់​រងរបួស នៅក្នុង​អ្វីដែល​ប៉ូលិស បាន​និយាយថា ពួកគេ​ចាត់ទុកថា ជាការ​វាយប្រហារ​ភេរវកម្ម​។​

​អ្នកបើករថយន្ត​នេះ ជា​បុរស ឈ្មោះ ឌ្រី​ស អ៊ូ​កា​បៀ (Driss Oukabir) មាន​ដើមកំណើត​ជនជាតិ​ម៉ា​រ៉ុ​ក ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បាន​រត់គេច​ពី​កន្លែងកើតហេតុ​នេះ​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម បានប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​

​សារព័ត៌មាន Amaq ដែល​និយាយ​ឃោសនា​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​អះអាងថា “​ក្រុម​យុទ្ធជន ដែល​មកពី​ក្រុម​ជី​ហាដ បានធ្វើការ​វាយប្រហារ​នេះ​”៕ ដោយ៖ សុខា

​រថយន្ត​ស ដែល​បើក​ដោយ ឈ្មោះ ឌ្រី​ស អ៊ូ​កា​បៀ (​រូបថត​តូច​) ដែល​ចាប់ខ្លួនបាន​នេះ បាន​បុក​ចូល​ហ្វូងមនុស្ស​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ព្រហស្បតិ៍