ឃាតករ​សម្លាប់​មនុស្ស​ដោយ​ប្រើ​ដែក​ស្នរ​មុខ​៣​ចាក់​សម្លាប់ ត្រូវបាន​ចាប់ខ្លួន​

558
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​មនុស្សឃាត​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​នៅ​ស្រែ​បង្គា ស្ថិតក្នុង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​កណ្តាល​អា​ធ្រា​ត ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ កន្លងមក នោះ​ប៉ូលិស​បាន​ចាប់ខ្លួន​ហើយ នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​របាយការណ៍​ពី​នគរបាល​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១២​និង​៣០​នាទី​អា​ធ្រា​ត្រ ថ្ងៃទី​២៣ ខែឧសភា​២០១៩ នៅ​ចំណុច​ស្រែ​បង្គា មាន​ករណី​មនុស្សឃាត​ដោយ​ចេតនា មួយ​កើតឡើង​បង្កដោយ​ជន សង្ស័យ​ម្នាក់​ឈ្មោះ ប៉ា សុផាត ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​ឆ្លុះ​ក្តាមថ្ម មាន​ទីលំនៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ប្រើ​ស្នរ​មុខ​បី​ចាក់ទៅលើ​ជន​រង គ្រោះ​ឈ្មោះ យឿ​ង អឹម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែ​បង្គា មាន​ទីលំនៅ​ដូច​កន្លែងកើតហេតុ បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង (​មូលហេតុ ដោយ​ទំនាស់​ពាក្យសំដី​)​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់ ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្តន្ទាទោស​តាមច្បាប់​៕ ល​