ឃាតក​លាក់​មុខ​! មនុស្ស​១០០​ស្លាប់ និង​របួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃ​

1485
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មនុស្ស​ចំនួន​១០០​បាន​ស្លាប់ និង​របួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​បាន​បង្ហាញថា នៅក្នុង​ចំណោម​មនុស្ស​១០០​នាក់ ដែល​ស្លាប់​បិ​ងរ​បួស គឺមាន​អ្នកស្លាប់​ចំនួន​៣២​នាក់ , របួសធ្ងន់​ចំនួន​៥៤​នាក់ និង​របួសស្រាល​ចំនួន​១៤​នាក់​។​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៣​ថ្ងៃ គិត ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨ គឺ​កើតឡើង​ទូទាំងប្រទេស​ចំនួន​៤៩​លើក ដោយ​ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​០៧ ខែតុលា កើតឡើង​ចំនួន​១៣​លើក ស្លាប់​ចំនួន​១០​នាក់ របួសធ្ងន់​១៤​នាក់ និង​ស្រាល​៣​នាក់​។ នៅ​ថ្ងៃទី​០៨ ខែតុលា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១២​លើក ស្លាប់​ចំនួន​៧​នាក់ របួសធ្ងន់​ចំនួន​១៣​នាក់ និង​របួសស្រាល​៤​នាក់​។ នៅ​ថ្ងៃទី​០៩ ខែតុលា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២៤​លើក ស្លាប់​៣២​នាក់ របួសធ្ងន់​ចំនួន​២៧​នាក់ និង​របួសស្រាល​ចំនួន​៧​នាក់​។​

​មូល​ហេតុដែល​បណ្ដាលឱ្យ​កើតមាន គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធិ ប្រជែង និង​ស្រវឹង​៕