ឃាតក​សម្លាប់​ឪពុក​នៅ​ស្វាយរៀងរ​ត់ម​កជាប់​ខ្នោះ​នៅ​ភ្នំពេញ​

685
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​សាច់ញាតិ​ថា​ជនរងគ្រោះ​ថា​ជន​ជនសង្ស័យ​នោះ​ជា​ឃាតក​សម្លាប់​ឪពុក​ប​ង្កើ​តេ​បស់​ខ្លួន​នៅឯ​ខេត្តស្វាយរៀង​។​បន្ទាប់មក​ក៏​រត់គេចខ្លួន​មក​សំងំ​នៅផ្ទះ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​។

​ករណី​ឃាតកម្ម​សម្លាប់​ឪពុក​បង្កើត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង និង​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល ភូមិ ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។

​លោក​ណេង សាមឿន នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​២​បាន​ឲ្យ​ដឹងថា ជនល្មើស​ខាងលើ​មានឈ្មោះ ផល ឆាយ​យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កសិករ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ (​ឃាត់ខ្លួន ) ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សុខ មន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ (​ត្រូវជា​ឪពុក​បង្កើតរ​បស់ជនស​ង្ស័​យ​ឈ្មោះ ផល ឆាយ​យ៉ា ស្លាប់​ដោយ​ត្រូវ​ជនល្មើស យក​កា​បំបិត​ផ្គាក់​កាប់​ចំ​បំពង់​.​ក​ចំនួន​០១​កា​បិត​, ស្មារ​ខាងឆ្វេង​ចំនួន​១​កាំបិត និង​ដើមទ្រូង​ចំនួន​១​កាំបិត ) ។​

​នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​២​បន្តថា មុនពេល​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​យប់ ឈ្មោះ ពុធ កញ្ញា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ព្រែក​ទាល់​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យបាន​ទូរ​សព្ទ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២​ឲ្យ​ដឹងថា ប្អូនប្រុស​ជីដូនមួយរ​បស់​គាត់​ឈ្មោះ ផល ឆាយ​យ៉ា បានធ្វើ​សកម្មភាព​កាប់សម្លាប់​ឪពុក​បង្កើត​ឈ្មោះ សុខ មន នៅឯ​ខេត្តស្វាយរៀង រួច​បានមក​ស្នាក់​នៅផ្ទះ​របស់គាត់ (​ដូចខាងលើ​)​។

ខណៈដែល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផល ឆាយ​យ៉ា យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២​។

​បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ ផល ឆាយ​យ៉ា បាន​ឆ្លើយ​សារភាពថា​រូបគេ (​ផល ឆាយ​យ៉ា​) ពិតជា​បានធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់​ចំនួន ១​ដើម កាប់​ឪពុក​បង្កើត​ឈ្មោះ សុខ មន បណ្តាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ព្រៃ​តា​ធឹ​ក ឃុំ គគីរ​សោម ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​បានផ្តល់​ព័ត៌មាន​ឲ្យ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​មក​ទទួលយក​ជនសង្ស័យ​ឈ្មោះ ផល ឆាយ​យ៉ា យកទៅ​ចាត់​បន្ត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ផល ឆាយ​យ៉ា បានប្រគល់​ឲ្យ​លោក​វរសេនីយ៍ទោ គឹម ឡៃ ឋានៈ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តស្វាយរៀង យកទៅ​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​៕S/​

​ឃាតក​សម្លាប់​ឪពុក​នៅ​ស្វាយរៀងរ​ត់ម​កជាប់​ខ្នោះ​នៅ​ភ្នំពេញ​