ឃាត់ខ្លួនជនជាតិចិនម្នាក់ពីបទលួចរថយន្តរបស់ជនជាតិចិនដូចគ្នានៅក្រុងព្រះសីហនុ

158
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហ បានឃាត់ខ្លួន​ជនសង្សយ័ជនជាតិចិនម្នាក់ ពាក់ពន្ធ័នឹងបទល្មើសលួចរថយន្តមួយគ្រឿងរបស់ជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

របាយការណ៍ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជាក់ថា នៅវេលាម៉ោង១០និង៣៥នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចទទួលបានព័ត៍មានករណីលួច រថយន្ដចំនួន០១គ្រឿងម៉ាកHUMMER ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ២M-១១៧៧នៅចំណុចក្រុម៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះដល់កន្លែងកើតហេតុនិងបានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ចាប់រថយន្ត ០១គ្រឿងនេះនិងឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ZhAON YAXiN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាសុីណូយ៉ាឌូលីនៅចំណុចយានដ្ឋាន សាន យន្ត័ភូមិ១ សង្កាត់លេខ១ក្រុងព្រះសីហនុ។

ការឃាត់ខ្លួនត្រូវបានកងរាជអាវុធហត្ថខេត្តអះអាងថា យោងតាមបណ្តឹងរបស់ឈ្មោះ Peng Yon ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាលយ័បទល្មើសព្រហ្មទណ្ឌអាវុធហខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕B/