ឃាត់ខ្លួនជនជួញដូរគ្រឿងញៀននបីនាក់នៅស្រុកវ៉ារិន

661
ចែករម្លែក

ដោយ:អង្គរតូច / សៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវ៉ារិនកាលពីថ្ងៃទី១៧ ខែមេសា បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីជួញដូរគ្រឿងញៀន។

លោកវរសេនីយ៍ឯកអ៊ុ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនដែលឃាត់ខ្លួនទី១.ឈ្មោះ ឈីន គីម ភេទប្រុស ឆ្នាំកំណើត១៩៨៤ មុខរបរជាងឈើទីលំនៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀម រាប (មានសារធាតុញៀនក្នុងខ្លួន), ២.ឈ្មោះ មាស សំរិត ហៅនិត ភេទប្រុស ឆ្នាំកំណើត ១៩៩៩៥ មុខរបរគ្មានទីលំនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិនខេត្តសៀមរាប (មានសារធាតុញៀនក្នុងខ្លួន) ,៣.ឈ្មោះ ឆៃ វាសនា ហៅបារាំង ឬ យ៉ែម ភេទប្រុស ឆ្នាំកំណើត ១៩៩៨ មុខរបរគ្មាន ទីលំនៅភូមិពោធិ៍ ឃុំ-ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (មានសារធាតុញៀនក្នុងខ្លួន)។ ក្នុងពេលចាប់ខ្លួនដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីនប្រភេទទឹក កកចំនួន០៣ កញ្ចប់ស្មើនឹងទំងន់០.២ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ឧបករណ៍ប្រើប្រាស់និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន ទូរស័ព្ទដៃចំនួន០៣គ្រឿង ។

ជនសង្ស័យនិងវត្ថុតាង បញ្ចូនទៅសាលាដំបូងថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៨៕B

#