ឃាត់ខ្លួនជនសង្ស័យម្នាក់ធ្វើ សកម្មភាពលួចម៉ូតូតែត្រូវបានម្ចាស់ឃើញទាន់ដេញចាប់ជាប់

195
ចែករម្លែក

ដោយសាវរក្ស/ភ្នំពេញ ៖ យុវជនម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ តែត្រូវបានម្ចាស់ឃើញ ទាន់ ដេញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទី នៅចំណុចមុខដីឡូតិ៍ គ្មានលេខ ផ្លូវលំ ភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជនសង្ស័យឈ្មោះ ណេត ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មាន លេខ ផ្លូវលំ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

វត្ថុតាងចាប់យកម៉ូតូមួយគ្រឿង ម៉ាកហុងដាC១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៨ ពាក់ ស្លាកលេខកំពត 1M-1583 លេខតួ ៥១៩៥០៤១ លេខម៉ាស៊ីន៥១៩៥០៤១។

ចំណែកជនរងគ្រោះ ឈ្មោះ ទិត រតនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះជួល ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ ទី២ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់មាន់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕B/