ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតុលាការពីបទប្លន់ខ្សែកនៅស្រុកបាណន់កាលពី២ខែមុន

316
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខក្លឹបកម្សាន្តស្តារឡៃយ៍ស្ថិតក្នុងភូមិរំចេក៤ សង្លាត់រតនៈ ក្រុងបាត់ដំបង ក្រោយពេលពួកវាធ្វើ
សកម្មភាពប្លន់ខ្សែកពីស្ត្រីម្នាក់កាលពី២ខែ មុនពេលដែលស្ត្រីរូបនេះដឹកម្តាយមកពីស៊ីការគេហើយពេលមកដល់មុខផ្ទះ បំរុងបើកទ្វារចូលត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូ​១គ្រឿងឌុបគ្នាមកដល់ ហើយម្នាក់ខាងក្រោយចុះយកកាំបិតភ្លង់ហើយប្លន់យកខ្សែក១ខ្សែកទម្ថន់៥ជីនៅភូមិថ្កូវឃុំឈើទាលស្រុកបាណន់។តក្រោយមកអធិការស្រុកបាណន់ចាប់ខ្លួនបានម្នាក់។ ហើយជនសង្ស័យក្រោយនេះត្រូវចាប់ខ្លួនតាមដីការបស់តុលាការខេត្ត។

លោក កង សុផាន់ណា បានឱ្យដឹងថាជនសង្ស័យម្នាក់ចុងក្រោយមានឈ្មោះចេក ចម
ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបបុះ ឃុំឈើទាល ស្រុកបាណន់។

លោកនាយរងបានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស៏យនេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ352ត/ព្រចុះថ្ងៃទី១១កក្កដា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរលោកញាណ សុវណ្ណអយ្យការអមសាលាដំបូងខេត្ត៕B/