ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធជួញដូរគ្រឿងគ្រឿងញៀន​ក្រុងក្រចេះ

560
ចែករម្លែក

ដោយ:សេងឃួន/ក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ ក្រោមការចង្អុលបង្ហាញពីលោក សាន្ត ប៊ុនថាន មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ផាត សុភក្ត្រ័វាសនា មេបញ្ជាការក្រុង ដោយមានការសម្របសម្រួលពីលោក ជា សុភក្រ្ត័ ព្រះរាជអាជ្ញារងខេត្តក្រចេះ ចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំនុចសណ្ឋាគារ ហ៊រ ប៊ុន្នី ស្ថិតនៅភូមិស្រែស្ដៅ សង្កាត់អូរឬស្សី នៅក្រុងក្រចេះ។កាលពីរសៀលថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៩នេះ។

មន្ត្រីអាវុធហត្ថក្រុងក្រចេះបានឲ្យដឹងថាក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនដ៏ក្តៅខាងលើ ឃាត់ជនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន ៣នាក់៖
១.ឈ្មោះ ឡា វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

២.ឈ្មោះ នាង សង្វាវង្សហៅ(ជី វា) ភេទប្រុស អាយុ ១៨ឆ្នាំ រ មុខរបរ(សិស្ស) រស់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

៣.ឈ្មោះ ម៉េង កក្កដា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។

ដកហូតវត្ថុតាងប្រើប្រាស់មួយចំនួន និងម៉ូតូម៉ាក់សង់ឌ្រីម ២គ្រឿង ស៊េរីឆ្នាំ២០១០ មួយគ្រឿង ស៊េរីឆ្នាំ២០១៤ មួយគ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួននិងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕B/