ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពីបទជួញដូរ​រួមមាន​ថ្នាំញៀន​២កញ្ចប់​ជាប់​នឹង​ខ្លួន

467
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ​៖ កាលពី​យប់​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ ជួញដូរ​រួមមាន​ថ្នាំញៀន​២​កញ្ចប់​​ជាប់​នឹង​ខ្លួន នៅ​ចំណុច ផ្លូវ​បេតុង ភូមិដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។​

​លោក​ណេង សាមឿន នាយប៉ុស្តិ៍​ស្ទឹង​មាន​ទី​២បានឲ្យដឹងថា នគរបាលបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ ជនសង្ស័យ​ដែលត្រូវឃាត់ខ្លួនមាន​ឈ្មោះ យ៉ាង វណ្ណៈ ហៅ ពេក ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា ខណៈពេលដែល​ជនសង្ស័យ​ឈ្មោះ យ៉ាវ វណ្ណៈ ហៅពេក កំពុង​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌ទឹកប្រាក់ គ្មាន​ស្លាក​លេខ ម្នាក់ឯង (​នៅ​ចំណុច​ខាងលើ​) ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​ឃាត់​ត្រួតពិនិត្យ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​២កញ្ចប់​តូច​នៅជាប់​ខ្លួន​ក៏​ឃាត់​យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ​ចាត់ការ​តាម​នីតិវិធី ។​

​វត្ថុតាង​ដកហូត​បានរួម​មាន​ ក្រាម​ព​ណ៌ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​២កញ្ចប់​ថង់​តូច និង ម៉ូតូ​០១​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ។​

​បច្ចុប្បន្ន​ជនសង្ស័យត្រូវបានឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕​B