ឃាត់ខ្លួនបុរសម្នាក់ពីបទវាយ​ក្មេងស្រី បញ្ជូនទៅ​តុលាការខេត្ត​

294
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប ​៖ ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែងចំនួន​៤​នាក់ ​ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ខៀវ ផន មេបញ្ជាការរងស្រុក​អន្លង់វែង បានចុះ​ឃាត់ខ្លួន​ជនសង្ស័ ឈ្មោះ ឌឿ​ន ចិត្ត (​ប្រុស) អាយុ​២១​ឆ្នាំ មុខរបរ​កម្ម​ករល​ក់​ប្រេងសាំង នៅ​ភូមិ​អភិវឌ្ឃន៍ ឃុំ​/​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅវេលា​ម៉ោ់ង​៨​នាទី​យប់ ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៩ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ចោទប្រកាន់ អំពី​បទ​ហិង្សា​ដោយ​ចេតនាទៅ​នារី​រងគ្រោះ ​បណ្តាលឲ្យ​របួសធ្ងន់​។​

ជនសង្ស័យដែលបង្កហិង្សា
ក្មេងស្រីរងគ្រោះ

ហេតុ​ការណ៍ឃាត់ខ្លួន​កម្មករ​ល​ក់​សាំង​ម្នា​ក់នៅ​ហ្នឹង​កន្លែង បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី៤ ខែមករា ​ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​អភិវឌ្ឃន៍ ឃុំ​/​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ​។​

តាម​ប្រភពពី​កម្លាំងកងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​ប្រាប់ថា ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ម្នាក់​ឈ្មោះ ពុទ្ធ​យ៉ា ថុ​ន​លឺ​ត (​ស្រី) អាយុ​១៧​ឆ្នាំ មុខរបរ​រត់​តុ​កាហ្វេ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ត្រូវបានជនសង្ស័យ ដែលជា​កម្ម​ករលក់​ប្រេងសាំង តេ​ឡា ម្នាក់​ឈ្មោះ ឌឿ​ន ចិត្ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នាបាន​វាយ​ទៅលើ​ក្មេងស្រី​រងគ្រោះ ​បណ្តាលឲ្យ​របួសធ្ងន់ត្រង់​(​ចំ​ស្មា​ឆ្វេង​១​ដៃ និង​លើ​កែងដៃ​ស្តាំ​១​ដៃ បណ្តាលឲ្យ​ជនរងគ្រោះ ដួលសន្លប់ត្រូវបាន​ពលរដ្ឋ​ដែល​ចូលមក​ចាក់​សាំង​ជួយ ដឹកបញ្ជូន​យកទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ដើម្បី​ជួយ​សង្គ្រោះ​ហើយ​(​ជនរងគ្រោះ​មាន​ជំងឺខ្សោយបេះដូង​)​។ មូលហេតុទាស់សម្តី​គ្នា នៅ​ពេល​ចាក់​សាំង​។​

ប​ច្ច​ប្បន្ន កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង កំពុង​កសាង​សំណុំរឿងជនសង្ស័យ ដែល​ប្រើ​ហិ​ង្សា ទៅលើ​នារី​រងគ្រោះចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​B/