ឃាត់ខ្លួនបុរសឥស្លាមម្នាក់ដែល​​ហែក​​របងសំណាញ់ចូលព្រលាន​យន្តហោះអន្តរជាតិខេត្តសៀមរាប​

103
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ កាលពីនៅវេលាម៉ោង ១៥:២៦ នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅចំណុច ព្រលានយន្តហោះអន្តរជាតិសៀមរាប ស្ថិតនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មានករណីប៉ុនប៉ងអំពើលួច ដែលបង្កឲ្យបុរសជនជាតិឥស្លាមម្នាក់។

កងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យនៅវេលាម៉ោងកើតហេតុបានធ្វើធ្វើសកម្មភាពហែករបងលួសសំណាញ់ ត្រង់ចំណុចទិសខាងជើងឈៀងខាងកើតនៃព្រលាន ហើយបានដើរទៅលើផ្លូវយន្តហោះ ដែលមានចំងាយពីរបងប្រមាណ ៣០០ម៉ែត្រ ក៏ត្រូវបានសន្តិសុខព្រលានយន្តហោះអន្តរជាតិសៀមរាប ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាបតែម្តង។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ស្មាន ហារុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអូរសោម ឃុំសេដា ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន កំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕B/