ឃាត់ខ្លួនប្រុសស្រីពីរនាក់បញ្ជូនទៅតុលាការខេត្តតាកែវវិញពីបទលួចមានស្ថានទម្ងន់ទោស

504
ចែករម្លែក
  • 27
    Shares

ដោយៈគ្រញូង/បាត់ដំបងៈជនសង្ស័យប្រុសស្រីពីរនាក់ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបងសហការកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តតាកែវឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨នៅចំណុចភូមិដូងឃុំបឹងរាំងស្រុកកំរៀងពីបទលួចមានស្ថានទម្ងន់ទោស(ប្លន់សម្លាប់កុមារាម្នាក់អាយុ១២ឆ្នាំនៅភូមិព្រៃផ្តៅខាងត្បូងឃុំព្រៃផ្តៅស្រុកព្រៃកប្បាសខេត្តតាកែវហើយរត់មកលាក់ខ្លួននៅខេត្តបាត់ដំបង។

លោកឧត្តមសេមនីយ៍ត្រីជេតវណ្ណនីស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថាជនសង្ស័យទាំងពីរនាក់មានឈ្មោះផាន់បញ្ញារិទ្ធិភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិព្រៃផ្តៅខាងត្បូងឃុំព្រៃផ្តៅស្រុកព្រៃកប្បាសខេត្តតាកែវ។ឈ្មោះហុន ធីតា ភេទស្រីអាយុ១៧ឆ្នាំរស់នៅភូមិព្រៃចំបក់ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាសខេត្តតាកែវ។

ចំណែកជនរងគ្រោះមានឈ្មោះណុបលឹមហេងភេទប្រុសអាយុ១២ឆ្នាំរស់នៅភូមិព្រៃផ្តៅខាងត្បូងឃុំព្រៃផ្តៅស្រុកព្រៃកប្បាស ខេត្តតាកែវ ។លោកស្នងការរងខេត្តបានបញ្ជាក់ថាការចាប់ខ្លួនជនសង្ស័យប្រុសស្រីទាំងពីរនាក់នេះគឺអនុវត្តតាមដីកា២ដីកាឲ្យចូលខ្លួនលេខ084និង085.បនចុះថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨របស់សាលាដំបូងខេត្តតាកែវដោយចោទពីបទលួចមានស្ថានទម្ងន់ទោសតាមមធ្យោបាយផ្សេងៗ(ប្លន់សម្លាប់កុមារាអាយុ១២ឆ្នាំ)ប្រព្រឹត្តកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨នៅភូមិស្មន់មុន្នី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាសខេត្តតាកែវ។ក្រោយអនុវត្តសំរេចយើងបានបញ្ជូនជនល្មើសឲ្យទៅនគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕S/