ឃាត់ខ្លួនស្ត្រីម្នាក់ពីបទហិង្សា ដោយចេតនា និងគំរាមសម្លាប់

148
ចែករម្លែក
​ជនសង្ស័យ​ចា​ប់​ខ្លួន​តាម​ដីកា​

ដោយៈ​គ្រញូង​:បាត់ដំបង ៖ លោក​វរសេនីយ៍ឯក​អូន ហ្វៃ​ នាយ​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បានឱ្យ​ដឹ​ថា​ កាលពីព្រឹក​ថ្ងៃ ទី ៩ ខែសីហា ឆ្នាំ ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចំការសំរោង កម្លាំងជំនាញផ្នែកអនុវត្តន៍ដីកា សហការជាមួយនិងប៉ុស្តិ៍រដ្ឋបាលនគរបាលចំការសំរោង អនុវត្តន៍ដីកាបញ្ជាឱ្យ ចូលខ្លួនលេខ ៣៤ អ . យ . ក /១៩ ចុះថ្ងៃ ទី ៣០ ខែកក្កដា ឆ្នាំ ២០១៩ ដោយព្រះ​​រាជអាជ្ញា នួន សាន អយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង អនុវត្តន៍លើ ឈ្មោះ ឃុន ម៉ៅ ភេទ​ស្រី អាយុ ៥១ ឆ្នាំ នៅភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ពីបទហិង្សាដោយចេតនា និងគំរាមកំហែងថានឹង សម្លាប់ និងបទជេរប្រមាថជាសាធារណ: តាមពាក្យបណ្តឹង ចុះថ្ងៃ ទី ២២ ខែកក្កដា ឆ្នាំ ២០១៩ ។

ក្រោយអនុវត្តន៍រួច កម្លាំងនគរបាលជំនាញ បានបញ្ជូនជនសង្ស័យទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះ​ចៅក្រម​មាន​ឯកសារ​ក្នុង​ដៃ​ស្រាប់​៕Ha

#