ឃាត់ខ្លួន​ក្មេង​២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណៈ​ពួកគេ​ចូល​លួច​ទូរស័ព្ទដៃ​

1083
ចែករម្លែក

(​ភ្នំពេញ​)៖​កូន​ក្តឹប​ចោរ​២​នាក់​ជិះ​កង់​មួយគ្រឿង​ចូល​លួច​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​ស៊ី​ច​មួយគ្រឿង​ក្នុងផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយកន្លែង​ត្រូវ​ប​សន​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ដេញចាប់​ប្រផាត់​ប្រ​ភីង​ប្រគល់ឱ្យ​សមត្ថកិច្ច​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ផ្ទះ​លេខ​២៦៣​ផ្លូវ​លេខ​៦២R​ភូមិ​ទួល​សំពៅ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្មេង​២​នាក់​នោះ​១/​ឈ្មោះ​គង់​សុ​ភ័​ក្រ​ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​បាន​ពេជ្រ​ភេទ​ប្រុស​អាយុ​១១​ឆ្នាំ​ក្មេង​ទាំង​២​នាក់​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ជាមួយ​ម្តាយចិញ្ចឹម​នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

ចំណែកឯ​ម្ចាស់​ទូរស័ព្ទ​រងគ្រោះ​មានឈ្មោះ​តាំង​រដ្ឋ​ផានី​ភេទ​ស្រី​អាយុ​២៥​ឆ្នាំមាន​មុខរបរ​លក់​ដូរ​(​លក់​ចាប់ហួយ​)​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​ទូរស័ព្ទ​ដែល​ត្រូវ​ក្មេង​២​នាក់​បន្លុំ​លួច​នោះ​ម៉ាក​អាយ​ហ្វូ​ន​ស៊ី​ច​។​៕S/​ដោយ​ម៉េង​សែ​

​ឃាត់ខ្លួន​ក្មេង​២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណៈ​ពួកគេ​ចូល​លួច​ទូរស័ព្ទដៃ​