ឃាត់ខ្លួន​គ្រូពេទ្យ​ជនជាតិ​វៀតណាម​ម្នាក់​ចាក់​ថ្នាំ​ពលរដ្ឋ​ខ្មែរ​ស្លាប់​

484
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់​ឃាត់ខ្លួន​គ្រូពេទ្យ​ជនជាតិ​វៀតណាម​ម្នាក់ បន្ទាប់ពី​គ្រូពេទ្យ​ចាក់​ថ្នាំ​តាម​ភូមិ​រូបនោះ ចាក់​ថ្នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់​សា្ល​ប់​។ ការឃាត់ខ្លួន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩ នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ នៅផ្ទះ​គ្រូពេទ្យ​។​

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹងថា គ្រូពេទ្យ​ភូមិ​ដែល​ចាប់ខ្លួន ឈ្មោះ ម៉ៅ សំអឿន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ​។ គ្រូពេទ្យ​រូបនោះ បាន​ព្យាបាល​ដោយ​ចាក់​ថ្នាំ បុរស​ម្នាក់ ឈ្មោះ ពោ ទឹម ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា បណ្តាល​ឲ្យ​ស្លាប់ នៅ​នឹង​ផ្ទះ​លោកគ្រូ​ពេទ្យ​តែម្តង​។

​សមត្ថកិច្ច​បន្តថា ក្រោយ​ចាប់ខ្លួន ទទួលលទ្ធផល​បាន គ្រូពេទ្យ​ប្រកបមុខរបរ គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។ ការព្យាបាល​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។ ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅធ្វើ​ការ​សាក​
​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​នេះ​៕ ល​