ឃាត់ខ្លួន​ចោរឆក់​ដ៏​សកម្ម​នៅ​សៀមរាប​មួយក្រុម​ចំនួន​៨​នាក់

491
ចែករម្លែក

ដោយ​: អង្គរតូច
​សៀមរាប​:
កម្លាំង​នគរបាល​ខេត្តសៀមរាប ថ្ងៃទី​៨​ខែមិថុនា ឆ្នាំ​២០១៩ បាន​សហការគ្នា​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ស្រាវជ្រាវ ស៊ើបអង្កេត ឈានដល់​ឃាត់ខ្លួន​មុខសញ្ញា​ក្រុម​ឆក់​ការ​បូ​ប​ចំនួន​៨​នាក់​។​

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បានអោយ​ដឹ​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១​ឈ្មោះ សេង ស៊ី​ហ្គិ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។​ទី​២.​ឈ្មោះ សេង ចេ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ពីរ​នាក់​នេះ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ។​ទី​៣.​ឈ្មោះ កែវ គង្គា ហៅ​អា​ឆា​លី​ឬ​អា​ជើង​ទា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ​។​ទី​៤.​ឈ្មោះ ប៊​ន បុត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម​។​ទី​៥.​ឈ្មោះ តាវ យី​តុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​ទ្រាក សង្កាត់​ស្វាយដង្គំ ។​ទី​៦.​ឈ្មោះ ហម និមល ហៅ​យ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ទិ​លំនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ​(​មាន​សារធាតុ​ញៀន​)​។​ទី​៧.​ឈ្មោះ ណា​ង សុខ​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​(​មាន​សារធាតុ​ញៀន​)​និង​ទី ៨.​ឈ្មោះ ឡាំ រស្មី ហៅ​អា​ម៉ី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​។​

​ក្នុងពេល​ឃាត់ខ្លួន​នគរបាល​បាន​ដកហូត​វត្ថុតាង​រួមមាន​៖​ម៉ូតូ​ធ្វើ​សកម្មភាព​ចំនួន​បី​គ្រឿង​៖១.​ម៉ាក​ហុងដា​ហ្ស៊ូ​ម​មឺ​អ៊ិ​ច សេរី​ឆ្នាំ​២០១៨ ពណ៌​សលាយ​ក្រហម កាំ​រាយ​កង់​ស្ព័​រ ពាក់​ស្លាក​លេខ​សៀមរាប​1AB.6745; ២.​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប​1B.1474; ៣.​ម៉ាក​ហុងដា​អាយ​ខុន សេរី​ឆ្នាំ​២០០៨ ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1G.1339 កុំព្យូទ័រ​យួរដៃ​មួយគ្រឿង ម៉ាក​Lennovo ពណ៌​ខ្មៅ និង​សម្ភារៈ​មួយចំនួន​។ ក្នុងចំណោម​៨​នាក់​មាន​ពីរ​នាក់​ស្រី​ម្នាក់ និង​ប្រុស​ម្នា​ក់មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​សមត្ថកិច្ច​បញ្ជាក់ថា តាម​ចម្លើយសារភាព​របស់​ក្រុម​ជនសង្ស័យ​ខាងលើ ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូប នៅ​ថ្ងៃ​មិន​ចាំ ខែមេសា ឆ្នាំ​២០១៩ នៅ ចំណុច​កែង​ផ្លូវបំបែក​សាលា​កូ​ស្មូ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក​, ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ចំណុច​មុខ​ស៊ុប​នាគ ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ​, នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​កូ​ម៉ៃ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ,​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ចំណុច​មុខ​ខារ៉ាអូខេ​ព្រីម​មៀ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក​,​នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ខាងលិច​ស្ពាន​នាគ​១០០​ម៉ែត្រ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​, នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ត្រង់ ចំណុច​ហួស​កន្លែង​ត្រួតពិនិត្យ​សំបុត្រ​ចាស់ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក​, ​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ថ្ងៃត្រង់ ចំណុច​ផ្លូវ​កូ​ម៉ៃ​ហួស​ផ្លូវបត់​ចូល​ខារ៉ាអូខេ​ញឹក ប៊ុនឆៃ ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ,​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ចំណុច​មុខ​ហាង​ថតរូប​សាកលលោក ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ,​នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩ ចំណុច​ខាងជើង​រង្វង់​មូល​មុខ​គ្រុឌ​ទៅ​ព្រលានយន្តហោះ​ប្រហែល​២០០​ម៉ែត្រ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​/​ខេត្តសៀមរាប​។

​ក្រៅពីនោះ​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ ជា​ក្រុម​ធ្វើ​សកម្មភាព​លួច​ឆក់​យ៉ាងសកម្ម​ក្នុង​ក្រុង​សៀមរាប​ជាច្រើន​កន្លែង​ទៀត​។ ពួកគេ​បាន​បញ្ជូនទៅ​សាលាដំបូង​នៅ​ថ្ងៃទី​១០​ខែមិថុនា​នេះ​៕ ល​

#