ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រាំពីរ​នាក់​និង​ឈានដល់​បិទទ្វារ​ប៊ូ​ទិច​ពីរ​កន្លែង​

408
ចែករម្លែក

ដោយ​: អង្គរ​តូ​
​សៀមរាប​:
ជនជាតិ​ចិន​ចំនួន ៧​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្នុងពេល​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ក្នុង​ប៊ូ​ទិច​ពីរ​កន្លែង នៃ​ក្រុង​សៀមរាប​។ ការបង្ក្រាប​នេះ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ប៊ូ​ទិច​ចំនួន​ពីរ ដែល​ប៊ូ​ទិច​ទី​១​ឈ្មោះ​ឌី​វ័ន និង​ទី​២​ឈ្មោះ​ឡាយ សឹង ស្ថិត​ក្នុងភូមិ បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​។

​សមត្ថកិច្ច​ក្នុង​ហេតុការណ៍​ឲ្យ​ដឹងថា ករណី​បង្ក្រាប​ល្បែង​ខាងលើនេះ ដឹកនាំ​សម្របសម្រួល​នីតិវិធី ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​៧​នាក់​ដែល​ឃាត់ខ្លួន់ មានឈ្មោះ​ដូចខាងក្រោម​។ ទី​១-MAO SHENYONG ភេទ ប្រុស កើត​ថ្ងៃទី ២២-០៥-១៩៩០ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ ED១៧៨៨៣៩៧ ។ ទី​២-LI MINGHAN ភេទ ប្រុស កើត​ថ្ងៃទី ២៩-០៨-១៩៩៤ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ​E៨១៧២៩៣៦៤​។​ទី​៣-TANG XIAOMING ភេទ ប្រុស កើត​ថ្ងៃទី ១៥-០៨-១៩៩០ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EE១៣៦៣៥១០​។​ទី​៤- LIAO YULONG ភេទ ប្រុស កើត​ថ្ងៃទី ២៩-០១-១៩៨៩ ជនជាតិ ចិន មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។ ទី​៥ -ZHENG SHUANGJUN ភេទ ប្រុស កើត​ថ្ងៃទី ០៤-០៦-១៩៩១ ជនជាតិ ចិន មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​ទី​៦ -LEI BIN ភេទ ប្រុស កើត​ថ្ងៃទី ១៤-០៨-១៩៨៧ ជនជាតិ ចិន មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។ ទី​៧- WANG ZELING ភេទ ប្រុស កើត​ថ្ងៃទី ០១-១១-១៩៨៩ ជនជាតិ ចិន មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។ ក្នុងពេល​ឃាត់ខ្លួន​ដកហូត​វត្ថុតាង​មួយចំនួន​មាន កុំព្យូទ័រ យួ​ដៃ ចំនួន ៨​គ្រឿង​-​ទូរស័ព្ទដៃ ១៥​គ្រឿង​និង​សម្ភារៈ​វត្ថុតាង​មួយចំនួន​ផ្សេងទៀត​។​

​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​សាកសួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ឯ​ស្នងការ​នគរបាល​ខេត្ត​។

​ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹងថា ប៊ូ​ទិច​ទាំងពីរ​ខាងលើ ដែលជា​ទីតាំង​ផ្តល់​សេវាកម្ម​អោយ​ប្រព្រឹត្ត​ល្បែងស៊ីសង តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត​នេះ ជា​របស់​ថៅកែ​មួយណា ហើយ​ឈ្មោះ​អ្វី​នៅឡើយ​ទេ​។ ប៉ុន្តែ​ប៊ូ​ទិច​ទាំងពីរ​ខាងលើ​ត្រូវ​សមត្ថកិច្ច​បញ្ជាក់ថា បិទ​ជា​បណ្តោះអាសន្ន​៕ ល​