ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​លួច​កាបួ​ប​ក្នុង​រោងចក្រ​នៅ​ស្រុក​សំរោង​ទង​

898
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ជនជាតិ​ចិន​ស្រី​ប្រុស​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​មាន​សេចក្តីរាយការណ៍​នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​ស៊ូ​ភៀ​ល​(​ខេ​ម​បូ​ឌា​ផលិត​កាបូប​)​ស្ថិត​ក្នុងភូមិ​ត្រពាំង​សាំង​ជៀក​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​។​ការឃាត់​ជនជាតិ​ទាំងពីរ​នាក់​ធ្វើឡើង​កាលពី​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​លោក​កែវ​វាសនា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​ជនជាតិ​ចិន​ស្រី​ប្រុស​ទាំង​០២​នាក់​មាន​១​ឈ្មោះ​ស៊ុន​គួ​យ​ហ្សាំ​ង​ភេទ​ស្រី​អាយុ​៤០​ឆ្នាំ​និង​ឈ្មោះ​លៀវ​យ៉ុង​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជា​ជនជាតិ​ចិន​ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ផលិត​កាបូប​ស្ថិត​ក្នុងភូមិ​ត្រពាំង​សាំង​ជៀក​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​។​ក្រោយពី​ទទួលដំណឹង​ថា​ជនជាតិ​ចិន​ទាំង​០២​នាក់​ខាងលើនេះ​បានធ្វើ​សកម្មភាព​លួច​កាបូប​ក្នុង​រោងចក្រ​ខាងលើ​។​

​លោក​បន្តថា​ក្រោយពី​ឃាត់​យកមក​សាក់សួរ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ជនសង្ស័យ​ទាំង​០២​នាក់​បាន​សារភាពថា​ពួកគេ​ពិតជា​បាន​លួច​កាបូប​ពិតប្រាកដ​មែ​មាន​ចំនួន​៧២​កាបូប​។​ខាង​លោក​បាន​ឲ្យ​ខាង​តំណាង​ក្រុមហ៊ុន​ស៊ូ​ភៀ​ល​ខេ​ម​បូ​ឌា​ផលិត​កាបូប​មក​យកទៅ​វិញ​។​ចំណែក​ជនសង្ស័យ​ទាំង​០២​នាក់​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​៕S/

​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​លួច​កាបួ​ប​ក្នុង​រោងចក្រ​នៅ​ស្រុក​សំរោង​ទង​