ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៤​នាក់ ដែល​លួច​ស្នាក់នៅ និង​ធ្វើការ​ខុសច្បាប់ នៅ​ខណ្ឌ​ច្បារអំពៅ​

322

(​ភ្នំពេញ​)៖ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស​អន្តោ​ប្រវេ​សន្ត​នៅ​គោលដៅ ចំណុច​ផ្ទះជួល​លេខ​៣៧៧ ផ្លូវ​លេខ​៣៦៧ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១៤​នាក់ ក្នុងនោះ​ស្រី​៥​នាក់ ដែល​បាន​លួច​ស្នាក់ និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​នេះ បាន​ត្រួត​ពិនិត្យឃើញ​មាន​ជនបរទេស​ចំនួន​១៤​នាក់ ស្រី​០៥​នាក់ ជា​ជនជាតិ​វៀតណាម បាន​លួច​ស្នាក់នៅ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​ស្នាក់នៅ​មិន​ត្រឹមត្រូវ​។​

​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង​១៤​នាក់​នោះ ត្រូវបាន​សម្រេច​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​