ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់​រួម​និង​ថ្នាំញៀន​៤០០​កញ្ចប់​នៅ​ស្រុក​កំពង់រោទិ៍​

621
ចែករម្លែក

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​កម្លាំង​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់រោទិ៍​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ស្រី​វុត្ថា​មេបញ្ជាការរង​ទទួល​ការងារ​យុត្តិធម៌​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​។​

ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ប្រុស​២​នាក់​ស្រី​ម្នាក់​។​គឺ​ស្ថិតនៅ​ចំណុច​ភូមិ​ព្រៃ​វ​ល្លិ៍​ឃុំ​ថ្មី​ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង​កាលពី​យប់​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំង​៣​នាក់​ឈ្មោះ ហ្វៀ​ង ធី​ធឿ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ​ភូមិ​អូ​យាង​តី សង្កាត់​បិ​ន​ហៀ​ប ស្រុក​តៀង​តី​ង ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម ។​

ឈ្មោះ វិ​ន ធី​បី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ខេត្ត​ទីន​យ៉ាង ប្រទេស​វៀតណាម និង​ទី​៣.​ឈ្មោះ ម៉ា​យ ង៉ុ​កឡុង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ឡុង​នឿ​ង ស្រុក​កឹង​ឃូ​ក ខេត្ត​ឡុ​កអាង ប្រទេស​វៀតណាម​។​

​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៨ កញ្ចប់​ធំ​ស្មើ​៤០៤ កញ្ចប់​តូច​មាន​ទម្ងន់ ១០៤.៨៥ ក្រាម (​គិត​ទាំង​សំបក​វិច​ខ្ចប់​)​។ កូនសៀវភៅ​ចំនួន​១​ក្បាល​។ ថង់​សម្រាប់​ដាក់​គ្រឿងញៀន​មួយចំនួន​។ កូន​កន្ត្រៃ ចំនួន​២​។ នាឡិកា​ចំនួន ១​។ លោហៈធាតុ​ពណ៌​លឿង​ចំនួន​២​វង់​។​​បច្ចុប្បន្ន​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​៕S/

​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់​រួម​និង​ថ្នាំញៀន​៤០០​កញ្ចប់​នៅ​ស្រុក​កំពង់រោទិ៍​