ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​សរុប​ចំនួន​៩​នាក់ សង្ស័យ​ស្នាក់នៅ​ដោយ​ខុសច្បាប់​

427
ចែករម្លែក
  • 31
    Shares

​ដោយៈ សាវ​រក្ស​
​ភ្នំពេញៈ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់​បាន​ជនបរទេស​ចំនួន​៩​នាក់ ស្រី​៦​នាក់​សុទ្ធតែជា​ជនជាតិ​វៀតណាម បាន​លួច​ស្នាក់នៅ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ នា​ព្រឹក ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ស្ថិតនៅ​ក្រុម​ភូមិ​ស្វាយប៉ាក​និង​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សហកា​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​គោលដៅ​ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​។​

​ក្រោយពី​ចុះ​ពិនិត្យ​គឺ​រកឃើញ​មាន ជនបរទេស​ចំនួន​៩​នាក់ ក្នុងនោះ​ស្រី​៦​នាក់​ជា​ជនជាតិ​វៀតណាម បាន​លួច​ស្នាក់នៅ​គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។

​ក្រុម​ប្រតិបត្តិការ​បាន​បញ្ជូន​ជនបរទេស​ចំនួន ៩​នាក់​ប្រុស​ស្រី​ខាងលើ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​ច្បាប់​៕ ល​