ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២២​នាក់​នៅ​សង្កាត់​ផ្សារ​ដើម​គរ​

854
ចែករម្លែក

(​ភ្នំពេញ​)៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី និង​កម្លាំង​មូលដ្ឋាន បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២២​នាក់​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​នេះ ក្រោម​ការសម្របសម្រួល​ពី ព្រះរាជអាជ្ញារង​។​

​ចំពោះ​ប្រតិបត្តិ​ការឃាត់ខ្លួន ជនជាតិ​វៀតណាម​២២​នាក់ នៅ​ហាង​កាហ្វេ ផ្លូវ​មុនី​រ៉េត សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​ដែល​បាន​​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​តាមច្បាប់​។​

​ក្រោយ​ប្រតិបត្តិការ​ជនជាតិ​បរទេស​ទាំងអស់នេះ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕​ដោយ​៖​វាសនា​

(រូប៖វេបសាយ)