ឃាត់ខ្លួន​ជនដៃដល់​ពីរ​នាក់​នាំទៅ​ធ្វើ​ត្រាប់​ករណី​រឹត​ក​សម្លាប់​បុរស​ម្នាក់​ក្បែរ​មាត់​ស្រះ​

281
ចែករម្លែក

ដោយ:គ្រញូង/​បាត់ដំបង​ង ៖ ​ក្រោយពេល​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​រយៈពេល​មួយថ្ងៃ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​កាលពី​យប់​ថ្ងៃទី​១៦​ខែមីនា ​ឆ្នាំ​២០១៩ ​ដែល​ជាប់​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​បុស​ម្នា​ក់ដោយ​យក​ខ្សែរឹត​ក​សម្លាប់​ល្បែ​រមាត់​ស្រះ​ទឹក​កាលពី​រសៀល​ថ្ងៃទី​១៥ ​ខែមីនា​ ឆ្នាំ​២០១៩ ​នៅ​ចំណុច​
​ភូមិ​ស្វាយ​ ឃុំ​បឹងរាំង​ ស្រុក​កំរៀង​ ហើយ​នាំមក​ធ្វើ​ត្រា​ប៉​នៅ​សៀ​ល​ថ្ងៃទី​១៧​ ខែមីនា ​ឆ្នាំ​២០១៩​នៅ​កន្លែងកើតហេតុ​។​

លោក​អូន ហ្វៃ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹងថា ជន​
​សង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ មានឈ្មោះ​ភេ​ន ភាព អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សែត ភាព អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​បឹងរាំង ស្រុក​កំរៀង​។ ចំណែក​ជនរងគ្រោះ ឈ្មោះ សំ ម៉ៅ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង​។

លោកនាយ​ការិយាល័យ​បា​បន្តថា ពេល​នាំខ្លួន​មក​សាកសួរ​ដំបូង​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ព្យាយាម​បដិសេធ ថែមទាំង​ផ្ដល់ព័ត៌មាន​មិន​ពិត​មាន​ចេតនា​ចង់​បង្វែរ​កំហុស​នេះ​ទៅលើ​ក្រុមគ្រួសារ​ជនរងគ្រោះ​វិញ​ថា ជា​អ្នកប្រព្រឹត្តិ​ទៀតផង​។ ប៉ុន្តែ​បន្ទាប់ពី​បង្ហាញ​ភស្ដុតាង និង​មានការ​ដាក់បន្ទុក​ពី​សាក្សី​មួយចំនួន​ផង ទើប​ជនសង្ស័យ​នេះ​ព្រម​សារភាព​នូវ​ទង្វើ​ដ៏​ឃោរឃៅ​របស់ខ្លួន ​ដែល​ផ្ដើមចេញពី​​ស្នេហា​ត្រីកោណ​(​ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​ជន​
​រងគ្រោះ​)​។​

ជនសង្ស័យ​ឈ្មោះ​ភេ​ន ភាពជា​ប្តី​បាន​សារភាពថា​ ខ្លួន​ជា​អ្នក​វាយ​សម្លាប់​ជនរងគ្រោះ​ដោយ​គល់​ឬ​ស្សី រីឯ​ប្រពន្ធ​ជួយ​សែង​យកទៅ​ទម្លាក់ចោល​នៅ​មាត់ទឹក​ក្នុង​រណ្ដៅ​ដី​ខាង​
​ក្រោយ​ភូមិ​។ ​ជននេះ​បាន​ចោទថា​ជនរងគ្រោះ​កន្លងមក​ បាន​លួច​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រពន្ធ​ខ្លួន​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ មីនា នៅ​នឹង​ផ្ទះ​របស់ខ្លួន​តែម្ដង​។ ជនរងគ្រោះ​និង​គ្រួសារ​ខ្លួន​ជា​មនុស្ស​ស្គាល់គ្នា ហើយ​ជនរងគ្រោះ​តែង​មក​ដេក​លេង​នៅផ្ទះ​ខ្លួន​ជា​ញឹក​ញាប់​ផងដែរ​។​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ​ហាក់​មិនបាន​និយាយ​អំពី​រឿង​ខ្លួន​មាន​សហាយស្មន់​ជាមួយ​ជនរងគ្រោះ​តាម​ការចោទប្រកាន់​រប​ស់ប្ដី​ទេ ប៉ុន្តែ​ស្ត្រី​រូបនេះ​សារភាព​ដាក់បន្ទុក​លើ​ប្ដី​ខ្លួន​ថា​គឺ ប្ដី​របស់ខ្លួន​ពិតជា​វាយ​សម្លាប់​ជនរងគ្រោះ​មែន។ រីឯ​ខ្លួន​គ្រាន់តែ​ចូលរួម​សែង​ជនរងគ្រោះ​យកទៅ​ទម្លាក់​ទឹកតែ​ប៉ុណ្ណោះ​។​

គួររំលឹកថា​កល​ពីរ​សៀ​ល​ថ្ងៃទី​១៥ ​ខែមីនា ​ឆ្នាំ​២០១៩ ​មាន​គេ​ប្រទះឃើញ​សព​បុរស​ម្នាក់​ដេកស្លាប់​ក្បែរ​មាត់​ស្រះ​ទឹក​នៅ​ភូមិ​ស្វាយ​ធំ​ ឃុំ​បឹងរាំង ​ស្រុក​កំរៀង​ ដោយមាន​ខ្សែរឹត​ជាប់​.​ក និង​មាន​ស្នាមរបួស​ជាច្រើន​កន្លែង​នៅលើ​ត្របកភ្នែក និង​ត្រចៀក​ផង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អ៊ុច សុខុន ​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់ថា​ ក្រោយពេល​ជនសង្ស័យ​ទាំងពីរ​នាក់​ឆ្លើយ​សារភាព​រួចមក​។

លោក​បាន​បញ្ជា​ឱ្យ​កា​រិ​យា​ល័​យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕B/