ឃាត់ខ្លួន​ជនបរទេស​២​នាក់ យក​លិខិតឆ្លងដែន​ជនបរទេស​ផ្សេងៗ​ទៅ​ជួញដូរ​ដោយ​ខុសច្បាប់

565
ចែករម្លែក
ជនសង្ស័យករណី​យក​លិខិតឆ្លងដែន​ជនបរទេសផ្សេងៗ​ទៅ​ជួញដូរ​ដោយ​ខុសច្បាប់

ដោយ​៖​ឆាយា​នាថ​​ភ្នំពេញ​៖​ជនបរទេស​២​នាក់ ករណី​យក​លិខិតឆ្លងដែន​ជនបរទេសផ្សេងៗ​ទៅ​ជួញដូរ​ដោយ​ខុសច្បាប់ ត្រូវបាន​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឃាត់ខ្លួន ។​

​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជាក់​នៅ​ថ្ងៃទី​៨ ខែមិថុនា នេះថា ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ Vladymyr Antonevycm ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ឈ្មោះ Volodymyr Behal អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​ដូចគ្នា ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែមិថុនា កន្លងទៅ ក្នុង​ខណ្ឌចំការមន ។​

​សមត្ថកិច្ច​បន្តថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ធ្វើឡើង​តាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​ដោយមាន​ការសម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​និង​សំណុំរឿង​ទៅ​អយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​/Ha

ជនសង្ស័យករណី​យក​លិខិតឆ្លងដែន​ជនបរទេសផ្សេងៗ​ទៅ​ជួញដូរ​ដោយ​ខុសច្បាប់