ឃាត់ខ្លួន​ជនបរទេស​៤​នាក់ លួច​ឆ្លងដែន និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ នៅ​កម្ពុជា​

869
ចែករម្លែក

ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនបរទេស​៤​នាក់ ពីបទ​លួច​ឆ្លងដែន និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ នៅ​កម្ពុជា​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ម៉ោង​១០​និង​១៥​នាទី ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីតាំង​ផ្ទះជួល​លេខ​៣៦​ដេ ផ្លូវ​៣៧១ សិ្ថ​ត​នៅ​សង្កាត់​អូ​បែកក្អម ភូមិ​ត្រពាំង​ឈូក ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​លោក​វរសេនីយ៍ត្រី អ៊ា ភក្តី នាយរង​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល បាន​ពិនិត្យឃើញ​ជនបរទេស​ចំនួន ៤​នាក់​ស្រី​ម្នាក់ មាន​០២​សញ្ជាតិ ទី​១-​ជនជាតិ​វៀតណាម​ចំនួន​ម្នាក់ ស្រី​ម្នាក់ ទី​២-​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន ៣​នាក់​។ ជនបរទេស​ខាងលើ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​បន្ត​នីតិវិធី​៕ ដោយ​៖ លីន​ណា​