ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ក្រោយ​បន្លំ​ខ្លួន​ធ្វើជា​អ្នក​កំដរ​អ្នក​ជម្ងឺ​រួចរាល់​លួច​ទ្រព្យសម្បត្តិ​

371
ចែករម្លែក
  • 124
    Shares

ដោយ:សុ​ផានី​តា​/​កោះកុង​ ៖ មុខសញ្ញា​ជនសង្ស័យ​មួយ​នាក់ ត្រូវបាន​កម្លាំង​នគរ បាល​អធិការដ្ឋាន​ក្រុង​ខេមរភូមិន្ទ ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​បាន​បន្លំ​ខ្លួន​ធ្វើជា​អ្នក​មក​កំដរ​អ្នក​ជម្ងឺ​រាល់​លួច​ទូរស័ព្ទដៃ​iphone6​ចំនួន​១​គ្រឿង នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកោះកុង​។​

​មន្ត្រីនគរបាល​ក្រុង​ខេមរភូមិន្ទ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែមករា ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន មានឈ្មោះ ហង្ស ចន្ទ​កក្កដា ហៅ​ដែន ភេទ​ប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេង មាន​ទីលំនៅ​ផ្ទះជួល ក្នុងភូមិ ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។

សមត្ថកិច្ច បន្ថែមថា ជនសង្ស័យ​នេះ បាន​លួច​ទូរស័ព្ទដៃ​iphone6 ពណ៌​ទឹកប្រាក់១​គ្រឿង របស់​ជនរងគ្រោះ​ឈ្មោះ ប៉េង សំណាង ភេទ​ប្រុស អាយុ៣៦​ឆ្នាំ មុខរបរ​កម្មករ កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅក្នុង​មន្ទីរ​បង្អែក​ពេទ្យ​ខេត្តកោះកុង​។ រីឯ​ក្រុម​បក្សពួក​របស់គេ​ផ្សេងៗ​ទៀត​រត់គេច​អស់​បាត់​។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់​បន្ត​។​

បើតាម​ការលើកឡើងរ​ប​ស់លោក ម៉ែន សា​ម៉ែត ប្រធានការិយាល័យ​រដ្ឋ​បាល​មន្ទីរ ពេទ្យបង្អែក​ខេត្តកោះកុង ការបន្លំ​ខ្លួន​ធ្វើជា​អ្នក​មក​កំដ​អ្នក​ជម្ងឺ​ក្នុង​បន្ទប់​មន្ទីរពេទ្យ​ម៉ែត្រ​ជា​លើក​ទី​១​នោះទេ ហើយ​ជនសង្ស័យ​មុនៗ​ធ្វើ​សកម្មភាព​បាន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ក្រោយ​មន្ទីរពេទ្យ​តម្លើង​កាមេរ៉ា​សុវត្ថិភាព​តាម​បន្ទប់​របស់​អ្នក​ជម្ងឺ​មក ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ដូច​ករណី​លួច​ទូរស័ព្ទ​ខាងលើ​តែម្តង​។​

ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​ភាពសុខដុមរមនា​ជូន​ប្រជាពលរដ្ឋ លោក ម៉ែន សា​ម៉ែត ក៏​ស្នើ​ដល់​ពលរដ្ឋ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ទ្រព្យសម្បត្តិ​សំខាន់​រៀងៗ​ខ្លួន ទោះបីជា​មន្ទីរ​បាន​ចាត់​កម្លាំង​អ្នកយាម​ប្រចាំការ​មើលថែ​អ្នក​ជម្ងឺ និង​ផ្នែក​សន្តិសុខ​ក្នុង​ក្រៅ​មន្ទីរ​យ៉ាងណាក្តី​។​

មន្ទីរពេទ្យ​ខេត្តកោះកុង ព្រមទាំង​អ្នក​ជម្ងឺ​ទាំងអស់ អរគុណ​ចំពោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ខេ​ម​ភូមិន្ទ និង អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​អន្តរា​គម​ន៏​ចាប់បាន​ជនល្មើស​មក​ផ្ត​ទ្ទា​ទោស​តាមច្បាប់​៕B/