ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ចាប់រំលោភ​ក្មេងស្រី​អនីតិជន​បញ្ជូនទៅ​តុលាការ​

1297
ចែករម្លែក
  • 215
    Shares

​ដោយ​: គូលែន / សៀមរាប​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​ចាប់រំលោភ ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​បានសម្រេច ហើយ​បញ្ជូន​ខ្លួន​ទៅអោយ​សមត្ថកិច្ច​ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​។ ហេតុការណ៍​ករណី​រំលោភ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨​មក​ម្លេះ ស្ថិតនៅ​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុងភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ រិ​ន វន់ អាយុ ១៨​ឆ្នាំ មុខរបរ កម្ម​សំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់ ភូមិ​តាវៀន​។

​លោក​វរសេនីយ៍ឯក ដួង សុខា បាន​បញ្ជាក់ថា ក្មេងស្រី​រងគ្រោះ​មាន​អាយុ ១៣​ឆ្នាំ ត្រូវបាន​ជនសង្ស័យ​ខាងលើ ចាប់រំលោភ​ពេលដែល​រូបនាង​កំពុង​ឈរ​ដាំបាយ​នៅក្នុង​បន្ទប់ ធ្វើ​សំណង់​ថ្មី ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់ សាលា​កំរើក ក្រុង​សៀមរាប​។​

​លោក​ដួង សុខា បាន​បន្តថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេងស្រី​រងគ្រោះ​ពិតប្រាកដ​មែន​។

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕ ល​