ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់ នៅ​ក្រុង​ប៉ោយប៉ែត​

1045
ចែករម្លែក

(​បន្ទាយមានជ័យ​)៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ រូ​ម​ជា​កម្លាំង​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ជនសង្ស័យ​លួច​លក់​គ្រឿងញៀន​ម្នាក់ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​បន្ទាប់​។​

​លោក​វរសេនីយ៍ នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ការបង្ក្រាប​នោះ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ដកហូត​វត្ថុតាង​រួមមាន​គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ៥​កូន​ថង់​តូច ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន ១​ទូរស័ព្ទដៃ​ម៉ាក ណូគា​ចុច​ពិល​ចំនួន ១​គ្រឿង និង​សម្ភារៈ​សម្រាប់​ច្រក​គ្រឿង​មួយចំនួន​។​

​ជនសង្ស័យ​មានឈ្មោះ ឡុង ឆាយ​បៀ​ង ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពី​ឃាត់ខ្លួន​ហើយ ជនសង្ស័យ​បាន​បញ្ជូនមក​ទី​បញ្ជាក​កងរាជអាវុធហត្ថ​ខេត្ត​។​

​ក្រោយពី​សាកសួរ​បន្ថែម និង​ធ្វើតេស្ត​រកសា​ធាតុ​ញៀន អាច​បញ្ជាក់​ពី​តម្រុយ នៃ​ពិរុទ្ធ ស្តីពី​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​៕L ដោយ​៖ ប​.​ជ័យ​