ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

1508
ចែករម្លែក

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ពាក់​ព​ន្ធ័​នឹង​គ្រឿងញៀន​និង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ដោយ​ប្រើ​អាវុធ (​កាំបិត​)៕ គូលែន​

សៀមរាប​៖ យុវជន​ចំនួន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម រួម​និង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​។ ដោយ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញថា ពួកគេ​ទាំងបី​មាន​ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​អាវុធ (​កាំបិត​) ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នា​២០១៧​កន្លងទៅនេះ​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​បន្ទប់​ជួល​មួយកន្លែង​ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​កិច្ចការ​នគរបាល​យុត្តិធម៌​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ហើយ​សម្រេច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ។​

​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ បាន​និយាយថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៣​គឺមាន​ជនសង្ស័យ​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​អាវុធ (​កាំបិត​) ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នា​២០១៧​កន្លងទៅនេះ​។​

​លោក​វរសេនីយ៍ត្រី បាន​បន្តថា យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ស​.​ស​.​ធ​.​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ រូប​ខ្លួន​បាន​ជនសង្ស័យ​ធ្វើការ​ប្លន់​ម៉ូតូ នៅត្រង់ចំណុច​ខាងជើង​សារមន្ទីរ​ក្រហម ក្នុង​ក្រុមទី​០៩ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​ហើយ ជនសង្ស័យ​រូប​នោះបាន​គេចខ្លួនបាត់​។

​រហូតដល់​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ពាក់​ព​ន្ធ័​ករណី​ប្រើប្រាស់​គ្រឿងញៀន ក្រោយពី​បានធ្វើ​ការសាកសួរ និង​ពិនិត្យមើល​ភិនភាគ​ស្នាម​សាក់​រូប​លើ​ជើង​ខាងស្តាំ​ជនសង្ស័យ​ឈ្មោះ ម៉ន ណា​រី​ន ភេទ​ប្រុស ទើប​ដឹងថា​ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ក៏​ពាក់​ព​ន្ធ័​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​អាវុធ (​កាំបិត​)​ត្រង់ចំណុច​ខាងជើង​សារមន្ទី​ក្រហម ក្រុមទី​០៩ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​-​ខេត្ត សៀមរាប​ផងដែរ​។​

​ក្រោយពី​បានធ្វើ​ការសាកសួរ ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​ខ្លួន​និង​បក្ខពួក​ឈ្មោះ ខុម វណ្ណា ភេទ​ប្រុស ពិតជា​បាន ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​ពិតមែន​។

បន្ទាប់ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៩:០០​នាទី កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ស្រ៊ី វិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​កន្លែង​ធ្វើ​ឡាន ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ដែលជា​អ្នកទទួល​ទិញ​ម៉ូតូ​នោះ និង​ឈ្មោះ ជា ចា​ន្នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នក​គក់​ជេ ។

​ដោយឡែក​វត្ថុតាង សមត្ថកិច្ច​ដកហូត​បា​ន ម៉ូតូ​ម៉ាក និ​ច ពណ៌​ក្រហម លេខ​តួ​និង​ម៉ាស៊ីន​32339 ។ បច្ចុប្បន្ន​ទាំង​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​ គូលែន​