ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

682
ចែករម្លែក
  • 19
    Shares
ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ចាត់ចែង​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​រូប​: គូលែន​)​

ដោយ​: គូលែន / សៀមរាប​: កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ បុរស​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​កន្លែង​ហ្គេម​បាញ់​ត្រី ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ដកហូត​បាន​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​សមត្ថកិច្ច​នគរបាល​គ្រឿងញៀន បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន គឺមាន​ឈ្មោះ ហ៊ុន បូ​ទី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៧ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​រុងរឿង​២ ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ម្នាក់ទៀត​ឈ្មោះ ជីវ សេង​ឃាង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៧ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​រួចមក​សមត្ថកិច្ច​បាន ដកហូត​វត្ថុតាង​រួមមាន ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​ឧបករណ៍​សម្ភារៈប្រើប្រាស់​មួយចំនួន​។​

​ជនសង្ស័យ​ទាំង​២​ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​។​ចំណែក​វត្ថុតាង​ទូ​ហ្គេម​បាញ់​ត្រី ត្រូវបាន​បញ្ជូនទៅអោយ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕