ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​ជាំ​ក្សាន្ត​

451
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​និង​កម្លាំង​កងពលធំ​អន្តរាគមន៍​លេខ​បី​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ភូមិ​វាល​ធំ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​១.​ឈ្មោះ​ជិន​រដ្ឋា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​។​២.​ឈ្មោះ​ឌី​ធា​រុន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​៣.​ឈ្មោះ​រឿន​ពៅ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​លក់​បន្លែ​។​៤.​ឈ្មោះ​ទៀប​សុធា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ធ្វើស្រែ​។​៥.​ឈ្មោះ​ផន​អ៊ិ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​ធ្វើស្រែ​៦.​ឈ្មោះ​ម៉ៅ​ភា​រិ​ន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​៧.​ឈ្មោះ មាន បាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជាង​សិប្បកម្ម​៨.​ឈ្មោះ សួ រ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​។

​ក្រោយពី​ឆែកឆេរ​សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុតាង​រួមមាន​:​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច​ម៉ូតូ​ចំនួន​១​គ្រឿង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​និង​សម្ភារៈ​សម្រាប់​ជក់​និង​វេច​ខ្ចប់​មួយចំនួនទៀត​។​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕S/​