ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ ក្នុងនោះ មាន​ជនបរទេស​២​នាក់ បញ្ជូនទៅ​តុលាការ ករណី​គ្រឿងញៀន​

249
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ជនសង្ស័យ ចំនួន ៥​នាក់ ក្នុងនោះ​មាន​ជនបរទេស​២​នាក់ ត្រូវបាន កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ចូលរួម​សហការ​ជាមួយ កម្លាំង​ការិយាល័យ​អនុវត្ត​នីតិ វិធី​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ បានធ្វើការ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​បទ​ល្មើស រក្សាទុក ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រួម​នឹង​ដកហូត​វត្ថុតាង​បាន​មួយចំនួន​។​

​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​បទ​ល្មើស រក្សាទុក ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ខាងលើ បានធ្វើ​ឡើង​កាលពី ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់​ហ្គា​ស៊ី ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ យើង​សម្រេច​ឃាត់ ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​៥​នាក់ ក្នុងនោះ​មាន​ជនបរទេស​ចំនួន​២​នាក់ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន ទី​១-​ឈ្មោះ GUNDEL SEJR DONAL ភេទ​ប្រុស ជនជាតិ​ដា​ណឺ​ម៉ាក​ឆ្នាំ​កំណើត​១៩៧៨ មុខរបរ​គ្មាន ទីលំនៅ​ប្រទេស​ដា​ណឺ​ម៉ាក​, ទី​២-​ឈ្មោះ COMERCI ERIC​ភេទ​ប្រុស ជនជាតិ​អា​ហ្ស​ង់​ទីន ឆ្នាំ​កំណើត ១៩៩០ មុខរបរ​គ្មាន ទីលំនៅ​ប្រទេស​អា​ហ្ស​ង់​ទីន​, ទី​៣-​ឈ្មោះ ធី វុ​ទ្ធា ភេទ​ប្រុស​ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប​, ទី​៤-​ឈ្មោះ គឹម សល់​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨២ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​, និង​ទី​៥-​ឈ្មោះ តាន់ ច​ន្ធូ ហៅ លីន ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨៩ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប​។​

​ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត​បានរួម​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០២​កញ្ចប់​ស្មើនឹង​ទំងន់​១,៤​ក្រាម (​ថ្លឹង​ទាំង​សំបក​) ឧ​បករ​ណ៏ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន , លិខិតឆ្លងដែន​ចំនួន​០២​ក្បាល និង ទូរស័ព្ទដៃ​ចំនួន​០៤ គ្រឿង​។

​ជនសង្ស័យ​ទាំង​៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕ ល​

#