ឃាត់ខ្លួន​ជនសង្ស័យ​និង​បក្សពួក ដែល​បាន​យក​ដាវ​មក​កាប់​លើ​យុវជន​ម្នាក់​បណ្តាល​អោយស្លាប់​ ​ពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ​

744
ចែករម្លែក

​ដោយ:​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យ ៖ យុវជន​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ រួច​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង បន្ទាប់ពី​សមត្ថកិច្ច​បា​ន​បញ្ជូនមក​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ក្នុងករណី​ហឹ​ង្សា​ដោយ​ចេតនា មួយ​ដែល​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​និង​បក្សពួក​ចំនួន​៣​នាក់ បាន​យក​ដា​វសា​ម៉ូ​រ៉ៃ​មកចាក់​ចំ​ឆ្អឹងជំនី​ខាងស្តាំ​រួចមក​។​

​ហេតុការណ​ហឹ​ង្សា​ដោយ​ចេតនា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១​និង​១០​នាទី ថៃ្ង​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំនុច មុខ​សាលា​អនុវិទ្យាល័យ អន្លង់វែង ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​និយាយថា ករណី​ខាងលើនេះ​គឺ បង្ករ​ទ្បើង​ដោយ​ជនសង្ស័យ ឈ្មោះ សេង បុរី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខ របរ​កម្មរ​ទឹកកក នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​យក​ដាវ​សាម​រ៉ៃ​ចាក់​ចំ​ឆ្អឹងជំនី​ខាងស្តាំ បណ្ដាល​ឲ្យ​ជនរងគ្រោះ ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​។​

​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ សំ សាម៉ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រោះ ឃុំ ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​និង​ស្រាវជ្រាវ​រក​បក្សពួក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​បក្ស ពួក​០៣​នាក់ ផ្សេងទៀត ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ តាមផ្លូវ​ច្បាប់​៕B/