ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ក្រុង​ក្រចេះ

638
ចែករម្លែក

ដោយ:​សេង​ឃួន​/ខេត្តក្រចេះ​ ៖ កម្លាំង​នរគ​បាល​ក្រុង​ក្រចេះ​សហជា​មួយ​ប៉ុស្តិ៍នគរ បាល​រដ្ឋបាល​ស​ង្កា​ត់​ក្រចេះ​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ​ដោយ​ប្រើប្រាស់​ខុស ច្បាប់​នៅ​សារធាតុ​ញៀន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់ ​ស្ថិត​ក្នុងភូមិ​ផ្សា​រវែង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​នេះ​។​

មន្ត្រីនគរបាល​ក្រុង​ក្រចេះ​បាន​ឲ​ដឹងថា ​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោកស្នងការ​, គណៈបញ្ជាការ​ឯកភាព​ក្រុង កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​ប៉ុស្តិ៍នគរ បាល​រដ្ឋបាល​ស​ង្កា​ត់​ក្រចេះ បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន២​នាក់ ពាក់ព័ន្ធ​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​៖
១.​ឈ្មោះ លីវ ម៉ា​ដែន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ផ្សា​រវែង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​, ២.​ឈ្មោះ ស៊ុន ស៊ឹ​ង ​(​ហៅ​ប្រុស​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​(​ធ្លាប់​ជាប់ពន្ធ​នា គារ​) មាន​ទីលំនៅ ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។​

វត្ថុតាងដែលដកហូតបានរួមមាន ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។

តាម​ចម្លើយសារភាព​របស់​ឈ្មោះ លីវ ម៉ា​ដែន នៅវេលា​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល​កម្លាំង​ជំនាញ​បាន​បន្តទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤​នាក់​បន្ថែមទៀត​ ៖ ១.​ឈ្មោះ ម៉ៅ វង ភេទ​ប្រុស អាយុ៣៧​ឆ្នាំ ភេទ​ប្រុស​។​ ២.​ឈ្មោះ សុខ នឿ ភេទ​ស្រី អាយុ២៩​ឆ្នាំ មុខរបរ​មេផ្ទះ​អ្នក​ទាំង​២ (​ជា​ប្តី​ប្រពន្ធ​)​មាន​ទីលំនៅ​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។​ ៣.​ឈ្មោះ ឈួន រតនា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​។ ៤.​ឈ្មោះ ចាន់ ភឿ​ក ភេទ​ប្រុស អាយុ ៣០​ឆ្នាំ។ អ្នក​ទាំង​២​មាន​ទីលំនៅ ភូមិ​១ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។​ ដកហូតរ​ត្ថុ​តាង​រួមមាន​ ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន២​កញ្ចប់​តូច​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ និងវត្ថុតាង ត្រូវបាន​ឃាត់ និងរក្សា​ទុកជា​បណ្តោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕B/