ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំ​នាក់​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន​

391
ចែករម្លែក
  • 8
    Shares

ដោយ:គ្រញូង​/បាត់ដំបង ៖ ​កាលពី​យប់​ថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​អធិការនគរបាល​ស្រុក​មោង​ឫស្សី​ បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ជួញដូរ​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​ក្នុង​បទល្មើស​ជាក់ស្តែង​នៅ​ចំណុច​ភូមិ​គារ​៣​ ឃុំ​គារ ​ស្រុក​មោងឫស្សី​ ដោយ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​កាលពី​យប់​ថ្ងៃទី​៥ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ។​

លោក​វរសេនីយ៍ត្រី ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​បានឲ្យដឹងថា​ ជន​
​សង្ស័យ​ទាំង​ប្រាំ​នាក់​សុទ្ធតែ​ប្រុស​រួមមាន ៖ ១.​ឈ្មោះ​ឃុន​.​សេម​មី ​ហៅ​ជេ អាយុ២១​ឆ្នាំ រស់នៅ​ភូមិ​គារ​៣​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ (​ម្ចាស់​ថ្នាំញៀន​), ២.​ឈ្មោះ​រិ​ទ្ធ​ ធី អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ព្រែកជីក ​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី (​ម្ចាស់​ថ្នាំញៀន​), ៣.​ឈ្មោះ សោម​ សាន់ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​១​ឃុំ​គារ​ ស្រុក​មោងឫស្សី (​អ្នកប្រើប្រាស់​), ៤.​ឈ្មោះ ម៉ី​ ​ប៊ុន​យ៉ុង ​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​តា​តុ​ក​២ ឃុំ​មោង ស្រុក​មោងឫស្សី (​អ្នកប្រើប្រាស់​) និង​៥.​ឈ្មោះ សេង​ ស៊ី​ឡុង ហៅ ឡុង​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី (​អ្នកប្រើប្រាស់​)​។

ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​(ICE​ម៉ា​ទឹកកក​ចំនួន​៦​កូន​ថង់ កញ្ចប់​បារី​ចំនួន​២​កញ្ចប់ ដែកកេះ​ចំនួន​៦ ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​សូ​គី Nex ពណ៌​ស គ្មាន​ផ្លាកលេខ និង​សម្ភារៈ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន​។​

លោក​អធិការ​បាន​បញ្ជាក់ថា​ ក្រោយពេល​ជនសង្ស័យ​ទាំង​៥​នាក់ ​ឆ្លើយ​សារភាព​រួចមក​លោក​បាន​បញ្ជា​ឲ្យកម្លាំង​ជំនាញ​កសាង​សំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕B/