ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

187
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ក្រោម​បទបញ្ជា​ផ្ទាល់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នៅ​ម៉ោង ១៧​និង​២០ នាទី​ព្រលប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​នេះ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតនៅ​ភូមិ ថ្នា​ញ សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​បាន​ចំនួន​៤​នាក់​។​

​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនសង្ស័យ​ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ទាំង​៤​នាក់​នោះ​ទី​១/ ឈ្មោះ សួស ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​អណ្ដូង​ពោធិ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ២/ ឈ្មោះ មាស ថុ​នា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ភូមិ​បុស្ស​គគីរ ឃុំ​អណ្ដូង​ពោធិ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ៣/ ឈ្មោះ អ៊ុច សា​ទ្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ មុ​របរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​នៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ ៤/ ឈ្មោះ អ៊ុត ខ្នា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ ស្រុកកំណើត​ភូមិ​កំពង់អំពិល ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង​។​ហើយ​សមត្ថកិច្ច​យើង​ដកហូត​បាន​វត្ថុតាង​រួមមាន ៖ ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៦ កញ្ចប់ (​ធំ​០២​កញ្ចប់ តូច​០៤​កញ្ចប់​), ២.​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​វ៉េ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយរៀង 1N 7347, ៣. ទូរ​សព្ទ​ដៃ​ចំនួន​០៣​គ្រឿង​, ៤. ប្រាក់រៀល​ចំនួន ២០០.០០០​រៀល​, ៥. ប្រាក់​ដុង​ចំនួន ២០០.០០០ ដុង​, ៦. អត្តសញ្ញាណប័ណ្ណ​ចំនួន ០២ សន្លឹក​, ៧.​ដាវ​សាំ​រ៉ៃ​ចំនួន ០៣ ដើម​, ៨.​កូនកាំបិត​ចុង​ស្រួច​ចំនួន​០១, ៩.​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​៕ ល​