ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​បីនាក់​ពាក់ព័ន្ធ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

1383
ចែករម្លែក
ជនសង្ស័យ​ប្រុស ស្រី​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពេល​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​។​(​រូបៈកា​ម៉ាច​)​

ដោយៈ​កា​ម៉ាច / ភ្នំពេញ​៖ ជនសង្ស័យ​ប្រុស ស្រី​ចំនួន​បីនាក់ ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ជាមួយនឹង​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​បួន​កញ្ចប់​ធំ កាលពី​ម៉ោងជាង​១០​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ នៅ​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ច្បាប់​ចរាចរណ៍ ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​

​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ បានឱ្យដឹងថា ដំបូង​សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ឈ្មោះ ហេង សេរី​វ​ឌ្ឍ​នា អាយុ​២២​ឆ្នាំ ជា​និស្សិត ស្នាក់នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ និង​ឈ្មោះ​ពេជ្រ ស្រី​ល័​ក្ខ អាយុ​១៨​ឆ្នាំ បុគ្គលិក​នៅ​ណាហ្គា​វើ​ល ស្នាក់នៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។ បន្ទាប់​មកឃាត់​បាន​ម្នាក់ទៀត​ឈ្មោះ នូរ រិទ្ធី​រ៉ា អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ពួកគេ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​សង្ស័យ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​៕L