ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ក្រុង​ស្ទឹងត្រែង​

1039
ចែករម្លែក

(​ស្ទឹងត្រែង​)៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នោះ​សមត្ថកិច្ច​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ឈ្មោះ គង់ សំអឿន ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនល្មើស​០២​នាក់​៖ ឈ្មោះ គង់ សំអឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ធា ដា​រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ដោយ​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​ត​មីន (ICE) ចំនួន​០១​កញ្ចប់​តូច ទម្ងន់​៤,៧​ក្រាម​។

​ពាក់ព័ន្ធ​ករណីនេះ ជនល្មើស និង​វត្ថុតាង​ខាងលើ​មន្ត្រី​ជំនាញ​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​៕L ដោយ​៖ សុខុម​