ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​១២​កញ្ចប់​

548

​(​ភ្នំពេញ​)៖​ជនសង្ស័យ​ម្នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយប៉ាក​ធ្វើការ​ស្រាវជ្រាវ​ឈាន​ការបង្ក្រាប​និង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ ត្រង់ចំណុច​ផ្លូវលំ​ក្រុម​៨ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជា​លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ​កម្លាំង យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ឈ្មោះ ដាំ សុ​ភី ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​និង​មាន​ទីលំនៅ​ផ្ទះជួល ក្រុមទី​៩ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​ព្រមទាំង​ធ្វើការ​ដកហូត បាន​វត្ថុតាង​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១២​កញ្ចប់​។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕S/​ដោយ​ម៉េង​សែ​

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​១២​កញ្ចប់​